header ads

Sponsor

ក្រោយពីតារាពហុជំនាញ ខាត់ សុឃីម បានទិញរថយន្តទំនើបដែលមានតម្លៃរាប់ម៉ឺនដុល្លារកាដូឱ្យកូនប្រុសដែលមានវ័យមិនទាន់ ២០ឆ្នាំផងនោះ ។ ស្រាប់តែមានអ្នកខមិនម្នាក់បានចូលមកនិយាយត្រង់ៗថាពេលធ្លាក់ខ្លួនឈឺកុំលើកដៃសំពះទៅបានហើយ ។ ជាមួយខមិនមួយនេះបានធ្វើឱ្យតារាពហុជំនាញ ខាត់ សុឃីម បានបង្ហាញក្តីឈឺចាប់ នឹងចង់ដឹងថាពេលណាទើបបញ្ចប់ការមើលងាយមកលើអ្នកសិល្បៈដូចរូបខ្លួន ។

អ្នកគាំទ្រជាច្រើនសុទ្ធតែលាន់មាត់សរសើរក្រោយឃើញតារាពហុជំនាញ ខាត់ សុឃីម មានជីវភាពល្អប្រសើរនឹងរើខ្លួនរួចពីបំណុលក្បែរលានដុល្លារហើយថែមទាំងបង្កើតជំនួញនៅក្នុងដៃថែមទៀត ។ មិនតែប៉ុណ្ណោះថ្មីៗនេះអ្នកនាងក៏បានទិញរថយន្តថ្មីចែសមួយគ្រឿងកាដូឱ្យកូនប្រុសដែលមានវ័យមិនដល់ ២០ឆ្នាំដែលទើបប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិជាប់កាលពីពេលថ្មីៗនេះ។

ជាមួយនឹងការត្រេកអរនេះក៏មានអ្នកខមិនមួយរូបបានចូលទៅនិយាយថា«ពេលដែលធ្លាក់ខ្លួនឈឺកុំលើកដៃសំពះទៅបានហើយ»។ក្នុងនោះគេក៏បានឃើញស្វាមីអ្នកនាង ខាត់ សុឃីម បានចេញមុខឆ្លើយថា«កុំបារម្ភអីគ្រួសារខ្ញុំធ្លាប់ធ្លាក់ខ្លួនហើយក៏ធ្លាប់ឈឺដែរ មិនដែលទៅសុំជំនួយ ហើយលោកនឹងធ្លាប់ជួយអ្នកសិល្បៈប៉ុន្មាននាក់ហើយរឿងជំនួយ»។

បន្ថែមពីការលើកឡើងរបស់ស្វាមីខ្លួនលោក អ៊ិន សុបញ្ញា អ្នកនាង ខាត់ សុឃីម ក៏បានបង្ហាញក្តីឈឺចាប់នឹងបានលើកជាសំណួរថា​ថ្ងៃណាទើបពាក្យមើលងាយមួយនេះដល់ទីបញ្ចប់ !  ។ មានការចូលរួមលើកទឹកចិត្តពីសំណាក់ ហ្វេន ហ្វេន ជាច្រើន តែក៏មានអ្នកខ្លះបានលើកហេតុផលថាការលើកឡើងបែបនេះដោយសារកន្លងមកគេធ្លាប់ឃើញអ្នកសិល្បៈមួយចំនួនមានភាពហាយសូរខ្លាំង តែនៅពេលធ្លាក់ខ្លួនគ្មានអ្វីក្រៅពីសំពះសុំជំនួយពីមហាជន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post