header ads

Sponsor

គ្រាន់តែចូលដល់ដើ់មឆ្នាំ ២០២៤ ភ្លាមកីឡាគុនខ្មែរលោក ព្រំ សំណាង បានជួបរឿងស៊យធំដោយបើករថយន្តបុករះកង់បីឥណ្ឌាចំនួន៣គ្រឿង និងម៉ូតូ១គ្រឿងកាលពីវេលាម៉ោង ៣និង២០នាទីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤នេះ ។ ហេតុការណ៍នេះបណ្តាលឱ្យមានមនុស្សរងរបួសធ្ងន់ស្រាលចំនួន ០៥នាក់ ។​ជាមួយឧបទ្ធវហេតុនេះមហាជនមួយចំនួនបានរិះគន់ទៅលើលោក ព្រំ សំណាង ដោយម្នាក់ៗបានខមិនស្រដៀងៗគ្នាថាគ្រោះថ្នាក់នេះបណ្តាលមកពីកីឡាកររូបនេះប្រើប្រាស់គ្រឿងស្រវឹងច្រើន។

បើតាមប្រភពអ្នកឃើញហេតុការណ៍នេះបានឱ្យដឹងថាកីឡាករគុនខ្មែរ ព្រំ សំណាង បានបើករថយន្ដម៉ាក​ Mazda ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2BU-4078 បាន បុក​រះ​ទៅលើកង់​បី​ឥណ្ឌា​ចំនួន​បីគ្រឿង​ និង​ម៉ូតូ​មួយ​គ្រឿង​បណ្ដាល​ឲ្យ​មនុស្សប្រុស​ស្រី៥នាក់​រងរបួស​ធ្ងន់​ស្រាល​។

គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅតាម​បណ្ដោយ​មហាវិថី​ចោមចៅស្ថិតក្នុងសង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ។ ប៉ុន្តែក្រោយកើត​ហេតុ​ភាគី​លោក ព្រំ សំណាង ដែលជាម្ចាស់រថយន្តបានសម្រុះសម្រួលបញ្ចប់រឿងដោយការ​ចេញថ្លៃ​ព្យាបាលរបួសនិង​ថ្លៃជួសជុល​កង់​បី​ឥណ្ឌា​ ម៉ូតូ​ ទាំងស្រុងដល់ភាគីជនរងគ្រោះ ។

ចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់លោក ព្រំ សំណាង បានធ្វើឱ្យមហាជនជាច្រើនមានការចាប់អារម្មណ៍នឹងបានបញ្ចេញយោបល់រៀងៗខ្លួនដោយម្នាក់ៗបានបង្ហាញការខមិនបែបលែបខាយថា«ប្រហែលជាស្រាទេដែលបញ្ជាបងនុះសំរាប់បងថាមិនអីទេៗ»«ដើរ​ដាច់​យប់​ចឹង​ មាន​កំលាំង​ណាវ៉ៃទៀត» «ផឹកជ្រុលអញ្ចឹងហើយសប្បាយនឹងលុយច្រើន» «ប្រឹងផឹកតាមយករង្វាន់ទៀតប្រូ ក្រែងបានឡានស្អាតជាងនេះ» «ឆេវឆាវម៉េសពូធ្វើអញ្ចឹងអ្នកឱ្យឡានគេអន់ចិត្តស្លាប់ហើយ»។ ទោះបីជាមានការលើកឡើងបែបនេះក្តី តែគេមិនទាន់ឃើញកីឡាករគុនខ្មែររូបនេះចេញមុខបកស្រាយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post