header ads

Sponsor

មុននេះបន្តិចគេបានឃើញរូបភាពតារាចម្រៀងប្រចាំផលិតកម្ម3F គឺ ស្រីស្អាត ជេន មានមុខមាត់ស្រស់ស្រាយ តែមានបង់បិទនៅត្រង់ចង្ការនឹងមានការបញ្ជាក់ថាស្រីស្អាត ជេន មានការធូរស្បើយច្រើនហើយ ។ ការលើកឡើងបែបនេះបានធ្វើឱ្យហ្វេន ហ្វេន របស់តារាចម្រៀងរូបនេះមានការធូរចិត្តព្រោះដឹងថាអាយដលរបស់ខ្លួនមិនមានរងរបួសធ្ងន់ធ្ងរក្រោយជួបឧប្បទ្ធវហេតុភ្លើងឆេះខ្លួនអំឡុងពេលថត MV ។

គួរបញ្ជាក់ផងដែរថាកាលពីម្សិលមិញនេះមហាជនជាអ្នកលេងបណ្តាញសង្គមបានបង្ហាញការតក់ស្លុតនិងបារម្ភជាខ្លាំងក្រោយពីមានការចែករំលែកវីដេអូដែលតារាចម្រៀង ជេន ជួបឧប្បទ្ធវហេតុភ្លើងឆេះខ្លួនអំឡុងពេលថត MV បទ« Laila»។បើតាមការបញ្ជាក់ពី 3F Music បានឱ្យដឹងថា នៅក្នុងហេតុការណ៍នេះបានធ្វើឱ្យតារាចម្រៀង ជេន រងរបួសនៅត្រង់ចង្ការ និងពោះ ។

ការបញ្ជាក់បែបនេះកាន់តែធ្វើឱ្យអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការព្រួយបារម្ភខ្លាំង។  ប៉ុន្តែនៅក្នុងថ្ងៃទី ០៦មុននេះបន្តិចគេបានឃើញរូបភាពមួយសន្លឹករបស់ ជេន ដែលមានទឹកមុខស្រស់ ស្រាយសរបញ្ជាក់ថាកញ្ញាបានធូរស្បើយពីមុខរបួសច្រើនហើយ ។

គួរឱ្យដឹងដែរថាមូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍ភ្លើងឆេះទៅលើតារាចម្រៀង ជេន គឺបណ្តាលមកពីក្រដាសសម្រាប់ដុតលេងសៀកឆេះជាមួយស្បៃហើយបន្តឆាបឆេះទៅលើខ្លួនស្រីស្អាត ជេន តែប្រមាណជា ៣នាទី ក្រដាសសម្រាប់ដុតលេងសៀកឬក្រដាស Magic បានរលត់ទៅវិញ។ប៉ុន្តែមុននឹងថតក្រុមការងារបានធ្វើការសាកល្បងដែរ តែមិនមានបញ្ហា។ទោះជាទើបចូលប្រឡូកក្នុងសិល្បៈក្តី​ តែស្រីស្អាត ជេន ធ្លាប់បានចូលរួមច្រៀងជាមួយតារារៀមច្បង ពេជ្រ សូលីកា និងលោក នីកូ បទ«អ្នកចម្បាំងក្រុងអង្គរ»ហើយបទដែលផ្ទុះខ្លាំងនឹងធ្វើឱ្យមានគេស្គាល់ច្រើន ជេន កាន់តែខ្លាំងគឺបទ«ថ្នាក់រៀនជាប់គ្នា»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post