header ads

Sponsor

បើទោះថ្មីៗនេះតារាចម្រៀង ខាន់ ជែមស៍ ហាក់មិនសូវមានប្រជាប្រិយភាពនឹងមានបទចម្រៀងផ្ទុះក៏ពិតមែន តែលោកហាក់មិនមានការខ្វល់ខ្វាយអ្វីឡើយ។ យ៉ាងណាមិញក្រៅពីកូនស្រីច្បងពេលនេះតារាចម្រៀង ខាន់ ជែមស៍ ក៏បានបណ្តើរកូនប្រុសទីពីរចូលផលិតកម្មអ្នកឧកញ៉ា នឹងបានចេញបទចម្រៀងដំបូងស្វាគមន៍អ្នកគាំទ្រទៀតផង។

ដ្បិតធ្លាប់បញ្ជាក់ថាមានផលិតកម្មផ្ទាល់ខ្លួន តែលោក ខាន់ ជែមស៍ នៅតែសម្រេចដឹកដៃកូនស្រីច្បងចូលផលិតកម្មហ្គាឡាក់ស៊ីកាលពីអំឡុងខែមីនា ឆ្នាំ ២០២៣។ មកដល់ពេលនេះលោកនិងកូនស្រីក៏មានបទចម្រៀងថ្មីៗចេញជាបន្តបន្ទាប់ តែចុងក្រោយនេះផលិតកម្មមួយនេះហាក់មានការថមថយប្រជាប្រិយភាពផងដែរ ។

ប៉ុន្តែយ៉ាងណាតារាចម្រៀង ខាន់ ជែមស៍ ហាក់មិនសូវបារម្ភប៉ុន្មានឡើយ។ជាក់ស្តែងថ្មីៗនេះលោកបានបង្ហាញវត្តមានកូនប្រុសទីពីរជា សមាជិកថ្មីនៅក្នុងទ្រនំមួយនេះដោយបានចេញបទចម្រៀងដំបូងដែលមានចំណងជើងថា«យើងត្រឹមជាមនុស្សកំដរគេ»។ ជាមួយនឹងមោទកភាពតារាចម្រៀងរូបនេះបានលើកឡើងថា«ជំរាបសួរបាទ នេះគឺជាបទដំបូងរបស់កូនប្រុសទី2 របស់ខ្ញុំឈ្មោះដូរ៉ាសូមពុកម៉ែបងប្អូនជួយគាំទ្រដល់រូបគាត់ ផងដែរបាទ»។ មិនតែប៉ុណ្ណោះលោក ខាន់ ជែមស៍ បានលាន់មាត់ថាសំឡេងកូនរបស់លោកមុតល្អណាស់ ។

មិនខុសពីតារាចម្រៀង ព្រាប សុវត្ថិ ប៉ុន្មានឡើយ កូនប្រុសស្រីរបស់លោក ខាន់ ជែមស៍ សុទ្ធតែមានទេពកោសល្យសិល្បៈដែលពេលនេះកូនពីរនាក់ក៏បានរួមទ្រនំជាមួយលោកផងដែរ ។ ក្រៅពីការងារសិល្បៈលោក ខាន់ ជែមស៍ ក៏មានមុខរបរផ្ទាល់ខ្លួនហើយ អ្វីដែលធ្វើឱ្យអ្នកគាំទ្រលាន់មាតសរសើរនោះទោះមានកូនប្រុសស្រីធំៗទន្ទឹមខ្លួនក្តី តែជីវិតប្តីប្រពន្ធរបស់តារាចម្រៀងគូនេះនៅតែផ្អែមល្ហែមមិនចាញ់គូស្នេហ៍ថ្មីថ្មោងឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post