មានការចាប់អារម្មណ៍ព្រោងព្រាតក្រោយបានឃើញរូបភាពមួយសន្លឹករបស់យុវវ័យខ្មែរនៅក្នុងកម្មវិធីធីទូរទស្សន៍មួយបាននាំគ្នាផឹកគ្រឿងស្រវឹងដោយមានការផ្សព្វផ្សាយជាសាធារណៈដែលឃើញហើយពិតជាហួសចិត្តជាខ្លាំង។រូបភាពនេះក៏ទទួលបានការបញ្ចេញមតិពីសំណាក់បុគ្គលល្បីៗនៅក្នុងបណ្តាញសង្គមជាច្រើនផងដែរ។
ជាមួយរូបភាពមួយសន្លឹកនេះលោក ផន ផល្លា ដែលត្រូវគេស្គាល់ថាជាប្រធានមណ្ឌលកុមារកំព្រាមែកឈើ បានបង្ហាញសំណេរយ៉ាងចាក់ដោតថា «ពង្វូក់សាហាវ...ពង្វក់គ្រប់ទម្រង់ពង្វក់គ្រប់កន្លែង ពង្វក់គ្រប់វ័យខ្ញុំមើលទៅដូចជាជ្រុលពេកហើយហៅក្មេងៗមកផឹកសា្រដាក់ទូរទស្សន៍បែបនេះផឹកក៏ផឹកចុះ.....តែនេះ ដូចជាពេកហើយអស់លោកអ្នកធ្វើទីផ្សារ....ទីផ្សារនេះ ខ្ញុំឲ្យឈ្មោះថា ទីផ្សារបំផ្លាញសង្គម ទីផ្សារបំផ្លាញជាតិ ទីផ្សារបំផ្លាញក្មេងជំនាន់ក្រោយ
ខ្ញុំសូមមិនគាំទ្រ កម្មវិធីដែលបានពង្វក់ក្មេងឲ្យផឹកស្រាបែបនេះជាដាច់ខាតតើអ្នកដឹកកម្មវិធីនេះ យកស្អីមកគិត?ដើម្បីលុយ ដើម្បីប្រយោជន៍ខ្លួន និងដើម្បីភាពជោគជ័យរបស់អ្នក អ្នកមិនបានអាណិតអាសូរជាតិសាសន៍មួយនេះទាល់តែសោះ«។
ដោយឡែកយុវជនសំរាម ដែលតែងតែបង្ហាញសកម្មភាពជួយដល់សង្គមដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួននោះបានបង្ហាញការហូសចិត្តនឹងបានរៀបរាប់សារខ្លីដែលស្តាប់ហើយពិតជាមអត្ថន័យជ្រាលជ្រៅថា«តូចចិត្តដែរហ្នឹងពួកឯងក្តៅខ្មៅហត់ ខំធ្វើសាលាគេមិនជួយព្វផ្សាយ ទៅជាផ្សព្វផ្សាយគេផឹកស្រាទៅវិញ»។ ហាក់មិនអស់ចិត្តចំពោះរូបភាពនេះអ្នកនាង ស្រួង ភាវី ដែលជាកីឡាការិនីឆ្នើមម្នាក់នោះបានលើកឡើងថា«និយាយល្អបានត្រឹមគ្រឿងផ្សំ គេចាប់អារម្មណ៍តែពាក្យជេរគ្នា បង្ហោះរាំច្រៀងបង្ហាញស្រាបៀរ បង្អួតគ្នីគ្នាសម្បើមមហស្ចារ្យ។ទឹកនៅក្នុងកំប៉ុងស្រាបៀរ មិនល្អដូចទឹកចិត្តឪពុកម្ដាយប្រណីចំពោះកូនទេ។ គួរយកប្រាក់ដែលចំណា យលើស្រា មកចំណាយលើការសិក្សារបស់កូនវិញ។មហាសេដ្ឋីដែលជូនរង្វាន់ស្រាបៀរ មានតែមហាសេដ្ឋីដែលមាន ព្រោះតែត្រូវរង្វាន់ស្រាបៀរនោះ គឺមិនមានទេ។កូនខ្មែរមានខ្សែរពូជពង្សអង្គរ ឥឡូវវឹកវរវង្វេងស្រវឹង អង្គរថ្កើងខ្ពស់ថ្លៃថ្លាម្លឹងៗ ក្លាយជាកំប៉ុងស្រាបៀរទៅហើយ»។
ការលើកឡើងរបស់បុគ្គលល្បីៗទាំងបីរូបខាងលើក៏ទទួលបានការពេញចិត្តនិងគាំទ្រពីសំណាក់មហាជនជាច្រើនហើយរំពឹងថាក្រសួងពាក់ព័ន្ធនឹងមានការកែលំអចំពោះកម្មវិធីមួយចំនួនដែលមិនសមរម្យមុននឹងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍៕