header ads

Sponsor

ពេលនេះអ្នកនាង ស្រីអូន បានប​ង្ហាញសកម្មភាពនិងភាពរឹងមាំនៅក្នុងជំនួញរបស់ខ្លួនឡើងវិញក្រោយជួបព្យុះភ្លៀងមួយរយៈមក ។ អ្វីដែលកត់សម្គាល់អ្នកនាង ស្រីអូន ដែលមហាជនគ្រប់គ្នាស្គាល់ថាជារាជនីចិត្តធម៌នោះបានដាក់គោលដៅសម្រាប់ឆ្នាំ ២០២៤ តែចុងក្រោយអ្នកនាងបានលើកឡើងថាយំរួចធ្វើការបន្ត ស្តាប់ហើយពិតជារំជួលចិត្តជាខ្លាំង ។

ពេលនេះរឿងរ៉ាវនៅក្នុងជីវិតឯកជនរបស់អ្នកជំនួញរូបនេះហាក់ស្ងប់ស្ងាត់ក្រោយពីអ្នកនាងបានសំណូមពរឱ្យជំនិតរបស់ខ្លួន ស្រីមូល បញ្ឈប់ការទម្លាយភស្តុតាងឬរឿងហេតុនានាទាក់ ទងជាមួយស្វាមីកាលនៅមានជីវិត ។ អ្វីដែលគួរឱ្យកត់សម្គាល់ឈានចូលឆ្នាំ ២០២៤ ភ្លាមអ្នកនាង​ ស្រីអូន បានរៀបរាប់គោលដៅរបស់ខ្លួននៅក្នុងឆ្នាំ ២០២៤ជាសាធារណៈថា  «2024 ចាប់ផ្ដើមថ្មីនៅកន្លែងដែលយើងដួល

2024 ចាប់ផ្ដើមថ្មីនៅកន្លែងដែលគេមើលងាយ

2024 ចាប់ផ្ដើមថ្មីនៅកន្លែងដែលយើងឈឺចាប់

2024 យកភាពបរាជ័យ យកការមើលងាយ យកភាពឈឺចាប់ មកធ្វើជាបទពិសោធន៍ ហើយហ៊ានចាប់ផ្ដើមថ្មី ទើបយើងអាចដឹងពីសក្តានុពលរបស់ខ្លួនឯង

2024 ទោះលទ្ធផលយ៉ាងណាក៏ត្រូវតែហ៊ានទទួល

2024 យំរួចធ្វើការបន្ដ»

ជាមួយនឹងការរៀបរាប់របស់អ្នកនាង ស្រីអូន ក៏ទទួលបានការចូលរួមផ្តល់កម្លាំងចិត្តពីសំណា ក់ អ្នកលេងបណ្តាញសង្គមជាច្រើនដោយម្នាក់ៗបានផ្តល់ជាខមិនឱ្យអ្នកនាងរឹងមាំឡើងវិញដើម្បីជាបង្គោលសម្រាប់កូនស្រី ។ អ្វីដែលកត់សម្គាល់បើទោះជាធ្លាក់ខ្លួននៅក្នុងបំណុលជាច្រើនដែលអះអាងថាបានបន្សល់ពីស្វាមី តែ ស្រីអូន នៅតែមានទឹកចិត្តជួយផ្តល់ជាថវិកាដល់អ្នកដែលទីទ័លខ្វះខាតដោយមិនរារែកឃើញហើយមិនសរសើរមិនបាន ។ ជាមួយគ្នានោះ ស្រីអូន បានបង្ហាញការជឿជាក់ថាខ្លួននឹងអាចដោះស្រាយនៅគម្រោង៧០លានដុល្លាររបស់បុរីបុស្បាបានដោយជោគជ័យ។ អ្នកនាងថានេះជាវិញ្ញាសាមួយដ៏លំបាកសម្រាប់ខ្លួន តែយ៉ាងណានឹងព្យាយាមតស៊ូដល់ទីបំផុត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post