ថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងដោយអតីតតារាសម្តែង គង់ បុប្ជា ដែលជាអតីតតួឯកស្រីនៅក្នុងរឿង«ខ្មោចនាងតី» បានប្រកាសបែកបាក់ជាមួយស្វាមីក្រោយរួមរស់ជាមួយគ្នាជាង ១០ឆ្នាំ ។ អ្វីដែលកត់សម្គាល់ក្រោយចែកផ្លូវជាមួយស្វាមីជាអ្នករស់នៅសហរដ្ឋអាមេរិកអតីតតារាសម្តែងរូបនេះបាននិយាយថាអ្នកនាងមិនត្រូវការមនុស្សប្រុសសង្ហាសាច់ដុំអ្វីទេអ្នកនាងត្រូវការមនុស្សប្រុសដែលមានសមត្ថភាពនិងទំនួលខុសត្រូវ។
អតីតតារាសម្តែងរូបរាងខ្ពស់ស្រឡះដែលធ្លាប់មានឈ្មោះបោះសំឡេងកាលពីជាង ១០ឆ្នាំមុន ដែលសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិកនេះបានប្រកាសចែកផ្លូវជាមួយស្វាមីក្រោយពីមានកូនប្រុសស្រីចំនួនបួននាក់ ។ ក្រោយក្លាយជា Single Mom ចិញ្ចឹមកូនទាំងបួនតែម្នាក់ឯងតួឯកស្រីនៅក្នុងរឿង«ខ្មោចនាងតី»បាននិយាយថាពេលនេះអ្នកនាងមិនមានអារម្មណ៍ស្នេហាជា មួយមនុស្សប្រុសណាទៀតឡើយព្រោះរស់នៅសហរដ្ឋអាមេរិកអ្នកនាងអាចធ្វើការងារបានមិនថាការងារមនុស្បប្រុសឬក៏ស្រីនោះទេ។
ប៉ុន្តែបើជួបគូពេ្រងទៅថ្ងៃក្រោយអ្នកនាងត្រូវការមនុស្សប្រុសសាមញ្ញធម្មតាក្រក៏បានឱ្យតែចេះដឹងសុខទុក្ខរបស់ប្រពន្ធកូននិងចេះធ្វើកិច្ចការផ្ទះខ្លះៗហើយដោយឡែករឿងទ្រព្យធនចាំជួយគ្នារកស៊ីក៏បាន។
អតីតតារាសម្តែងវ័យជាង ៤០ឆ្នាំរូបនេះបាននិយាយទៀតថាសម្រាប់អ្នកនាងមិនត្រូវការបុរសដែលមានរូបរាងសង្ហាសាច់ដុំទេហើយបើទោះមានលុយក៏អ្នកនាងមិនរើសបុរសសង្ហាបែបនេះដែរព្រោះដូចលក់ខ្លួនឱ្យស្រីចិញ្ចឹមអ្នកនាងមិនយកជាគ្នាទេ ។ ទោះបីជាយ៉ាងនេះក្តី គង់ បុប្ជា បាននិយាយថានេះជាការគិតនិងអារម្មណ៍របស់ខ្លួនផ្ទាល់តែប៉ុណ្ណោះ ។ដ្បិតមានកូនដល់ទៅបួននាក់និងមានវ័យជាង ៤០ឆ្នាំក្តី តែសម្រស់របស់អតីតតារាសម្តែងរូបនេះនៅតែស្រស់ស្អាតនិងក្មេងមិនប្រែប្រួលពីមុនប៉ុន្មានឡើយ ៕