បើទោះសម្រេចចិត្តផ្តាច់ការរាប់អានក្តី តែក្រោយពីលោកស្រី ទ្រី ដាណា បានបកស្រាយច្បាស់ៗថាមិនសុំទោសជាដាច់ខាតទោះយកទៅសម្លាប់ចោលក្តីព្រោះលោកស្រីមិនបានខុស ។ ក្នុងនោះលោក ផែង វណ្ណៈ បានតបវិញថាលោកឱ្យសុំទោសដើម្បីឱ្យមហាជនស្ងប់ចិត្ត តែសុខចិត្តយកលុយទៅធ្វើទានបិទបាំងអំពើអាក្រក់។ មនុស្សមោទកភាពក្អេងក្អាងត្រូវគ្រប់រឿងអនា គតទៅស្ពៃហើយ។
ក្នុងនាមជាបុគ្គលដែលល្បីនៅក្នុងបណ្តាញសង្គមនឹងមានអ្នកគាំទ្រច្រើនដែរនោះលោក ផែង វណ្ណៈ បានតបថា«គេឱ្យសុំទោសទៅដើម្បីមហាជនស្ងប់គេអត់សុំទោសទេសុខចិត្តចាយលុយដើម្បីទៅទិញបុណ្យបានន័យថាសុខចិត្តយកលុយទៅធ្វើទានដើម្បីយកទាននោះបិទបាំងអំពើអាក្រក់ដែលគេធ្វើ បាបគឺបាបបុណ្យគឺបុណ្យ»។លោក ផែង វណ្ណៈ ក៏បានបន្តទៀតថាលោកដៅមនុស្សមិនខុសទេអ្នកខ្លះល្ហេមល្ហាមមានខោអាវម៉ាវ៉ាលីពីរវ៉ាលីទាល់បានមានលុយ តិចតួចចាប់ផ្តើមដៀលអ្នកក្រ អាហ្នឹងគេហៅមនុស្សភ្លេចកំណើត ។
មនុស្សបែបនេះគ្មានថ្ងៃរីកចំរើនទេ។មនុស្សទាល់តែទទួលខុសទើបបានរកត្រូវឃើញមនុស្សមោទកភាពក្អេងក្អាងត្រូវគ្រប់រឿងអនាគតទៅស្ពៃហើយ។មនុស្សមិនដែលមានអ្នកណាមិនខុសទេគ្រាន់តែយើងត្រូវចេះទទួលកំហុសដូចរូបលោកក៏ធ្លាប់សុំទោសរហូតអ្នកខ្លះបង្អាប់ឱ្យលោកថាអាផ្លែឈើមួយកន្ត្រក និងអាម្រាមដៃដប់ជាដើម ។ ក្រៅពីប្រកាសឈប់ឆ្លើយឆ្លងលោក ផែង វណ្ណៈ ថាលោកមិនត្រូវការសេពគប់ឬរាប់អានមនុស្សថោកទាបបែបនេះទេ៕