header ads

Sponsor

មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលក្រោយស្ងាត់ៗឃើញតារាចម្រៀង សុវត្ថិឌី ធារីកា អញ្ជើញសំបុត្រការទាំងកន្លងមកមិនដែលប្រកាសថាខ្លួនមានគូស្នេហ៍ឡើយ ។ប៉ុន្តែមុននេះបន្តិចមានការបែកធ្លាយរូបភាពមិត្ត ១០០ឆ្នាំរបស់នាងដែលមានរូបរាងសង្ហាហើយក៏មិនមែនជាអ្នកសិល្បៈនោះដែរ ។  

បើទោះបីប្រកាសរៀបការក្តី តែតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះមិនទាន់បើកបង្ហាញមុខកូនកំលោះនៅឡើយទេ ពោលគេបានត្រឹមតែដឹងថាអនាគតស្វាមីរបស់នាងមានឈ្មោះ សូផានិត តែប៉ុណ្ណោះ។ ក្នុងនោះក៏មានអ្នកគាំទ្រខ្លះសង្ស័យថាអនាគតស្វាមីរបស់តារាចម្រៀងរូបរាងតូចច្រឡឹងរូបនេះជាលោក ម៉ៅ ហាជី ទៀតផងព្រោះកន្លងមកឃើញអ្នកទាំងពីរមានភាពស្និទ្ធស្នាលនិងគ្នា។

ក្នុងនោះលោក ម៉ៅ ហាជី ក៏បានលើកឡើងថា មានគេឆាតមកសួរច្រើនថាលោកមានឈ្មោះពិត សូផានិត មែន? ជួបគ្នាថ្ងៃ26 ថ្ងៃមង្គល សូផានិត ធារីកា«។ ប៉ុន្តែ មុននេះបន្តិចតារាចម្រៀង សុវត្ថិឌី ធារីកា ក៏បានបង្ហាញមុខមាត់របស់កូនកំលោះដែលត្រូវគេដឹងថាជាអ្នកនៅក្រៅពិភពសិល្បៈនិងរស់នៅក្នុងស្រុកហើយមានវ័យប្រហាក់ប្រហែលតារាចម្រៀង សុវត្ថិឌី ធារីកា ដែលមើលទៅស័ក្តិសមជាមួយគ្នាតែម្តង​។

បើតាមការអញ្ជើញភ្ញៀវនៅក្នុងពិធីមង្គលការគេជឿថាអនាគតស្វាមីរបស់ សុវត្ថិឌី ធារីកា ក៏ជាអ្នកមានមុខមាត់ម្នាក់ដែរ ។ មហាជនក៏ដូចជាអ្នកគាំទ្រជាច្រើនបានសម្តែងការរីករាយ និងត្រេកអរដោយបានឃើញ សុវត្ថិឌី ធារីកា រកឃើញអ្នកយល់ចិត្តនឹងបានដឹកដៃគ្នាចូលរោងជ័យនៅក្នុងពេលឆាប់ៗខាងមុខនេះក្រោយនាងឯកាមួយរយៈបន្ទាប់ពីអ្នកមានគុណបានចាកចេញដោយគ្មានថ្ងៃវិលត្រឡប់។ ហ្វេនៗ ហ្វេន ក៏បានលាន់មាត់សរសើរចំពោះចំណងស្នេហ៍បែបPrivate របស់ សុវត្ថិឌី ធារីកា៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post