header ads

Sponsor

ក្រោយពីទទួលរងការរិះគន់ជាបន្តបន្ទាប់ថាមានការប្រើពាក្យមិនសមរម្យនៅក្នុងបណ្តាញសង្គមក្រោយក្លាយជាស្វាមីរបស់អ្នកជំនួញប្រាក់រាប់លានដុល្លារខុសប្លែកកាលនៅលីវមកមុននេះបន្តិចលោក រស់ រាជ្ជសាល បានចេញមុខបកស្រាយនឹងរៀបរាប់យ៉ាងវែងអន្លាយពីដើមចមដែលបណ្តាលឱ្យលោកប្រើសម្តីមិនសមរម្យបែបនេះ ។

លោក រស់ រាជ្ជសាល បានរៀបរាប់ថា «ខ្ញុំជាមនុស្សស្ងប់ស្ងាត់ មិនចូលចិត្តបកស្រាយច្រើន ព្រោះតាំងពីដើមមក ទាំងពាក្យសម្ដី និងទង្វើ មិនធ្លាប់ប៉ះពាល់ ធ្វើអោយអ្នកណាឈឺចាប់ឡើយ ឬបំពានអ្នកណាឡើយ មានតែធ្វើរឿងត្រឹមត្រូវប៉ុណ្ណោះ។ តែមួយរយៈក្រោយ មានការយល់ច្រឡំជាច្រើន ថាខ្ញុំជាមនុស្សមើលងាយគេ ប្រើពាក្យសម្ដីមិនសមរម្យ ខ្ញុំមានតែញញឹមសិន ព្រោះភ្លាមៗ ទោះនិយាយអ្វីក៏មិនត្រូវ ដោយសារជនខិលខូចមួយចំនួនតូច និងអ្នកដែលចង់បាន view បានកាត់វីដេអូខ្លីៗ បង្វែរសាច់រឿង អោយគេច្រឡំបាត់ទៅហើយ។តាម ពិតទៅវីដេអូដែលខ្ញុំនិយាយខ្លាំងៗនៅក្នុងឡាយគឺតាំងពីទៅលេងប្រទេសថៃកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ពេលនោះ គេ Bully ថាប្រពន្ធខ្ញុំចាស់ មិនស្អាត មិនសម ក្នុងនាមជាប្ដី ដែលរៀបការពេញមុខពេញមាត់ អ្នកណានៅអាចទ្រាំស្ដាប់ អោយប្រពន្ធឈឺចាប់ម្នាក់ឯងនោះ។ ចឹងហើយ ទើបខ្ញុំនិយាយខ្លាំងថាអោយពួកគាត់មួយចំនួន ដែលអង្គុយចាំតែទើស ចាំតែ Bully គេ ជាការសប្បាយសើចលេង ព្រោះអារម្មណ៍ប្ដីមិនអាចឃើញមនុស្សស្រីដែលខ្លួនស្រលាញ់ នៅរងការប្រមាថម្នាក់ឯងបានឡើយ។

ក្រោយមក ពេលឡាយនៅរីសតកំពង់សោម ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ខ្ញុំក៏បាននិយាយទៀត តបជាមួយអ្នកខមមិនថាអោយប្រពន្ធខ្ញុំ បូលី ប្រពន្ធខ្ញុំ តែគេកាត់តយកតែកន្លែងនិយាយ មិនបានយកកន្លែងអានខមមិន និងគេដៀលថាប្រពន្ធខ្ញុំយ៉ាងម៉េចខ្លះឡើយ។ គេកាត់ខ្លីៗ ដើម្បីងាយបំភ័ន្ត អោយមហាជនយល់ច្រឡំ Share ច្រើន view ច្រើន ដោយមិនបានគិតថា អ្នកនៅក្នុងវីដេអូនឹងរងការតិះដៀល ឬជេរស្ដីបែបណាឡើយ។ខ្ញុំទទួលស្គាល់រាល់ពាក្យសម្ដីដែលខ្ញុំនិយាយ តែខ្ញុំនិយាយនោះ គឺសម្ដីតែលើអ្នកបូលីតិះដៀលប្រពន្ធខ្ញុំ ដោយពាក្យសម្ដីមិនសមរម្យប៉ុណ្ណោះ។ ក្នុងនាមជាមនុស្សប្រុសម្នាក់ ខ្ញុំការពារមនុស្សស្រីដែលខ្ញុំស្រលាញ់ជានិច្ច ដរាបណាណាមានការមើលងាយ ឬជាន់ឈ្លី។ ប៉ុន្តែខ្ញុំមិនដែលមានចេតនា មើលងាយអ្នកដទៃឡើយ មានតែគោរព ស្រលាញ់ និងរាប់អាន មនុស្សជុំវិញខ្លួន។ មនុស្សយើងកើតមកខ្លួនទទេរ ស្លា.ប់ទៅវិញក៏ខ្លួនទទេរ មានតម្លៃស្មើៗគ្នា ជីវិតមួយដូចគ្នា មិនអាចវាយតម្លៃតាមទ្រព្យសម្បត្តិរបស់ក្រៅខ្លួនឡើយ សំខាន់បំផុតគឺកិត្តិយស»។

ជាមួយសារបកស្រាយរបស់លោក រស់ រាជ្ជសាល នោះគេក៏បានឃើញក្មេងតូច ទ្រី ដាណា ចូលទៅខមិនបង្ហាញពីសំណាងរបស់ខ្លួនដែលមានស្វាមីល្អចេញមុខការពារភរិយាបែបនេះ ។ ក្នុងនោះគេក៏ឃើញមានអ្នកលេងបណ្តាញសង្គមមួយចំនួនគាំទ្រ ហើយខ្លះទៀតបង្ហាញការសើចចំអកនឹងលើកឡើងថាលោក រាជ្ជសាល មិនគួរបកស្រាយទេគួរតែរក្សាភាពស្ងប់ស្ងាត់ល្អជាង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post