header ads

Sponsor

ដោយសារមិនមានឪពុកម្តាយជួយជ្រោមជ្រែងនៅក្នុងថ្ងៃមង្គលដូចកូនក្រមុំដទៃតារាចម្រៀង សុវត្ថិឌី ធារីកា បានចាត់ចែងពិធីដោយខ្លួនឯង។ តួយ៉ាងកៀកដល់ថ្ងៃរៀបការនាង និងលោកយាយនៅដើរអញ្ជើញភ្ញៀវនៅឡើយ ។ អ្វីដែលធ្វើឱ្យមិត្តភក្តិមានការចាប់អារម្មណ៍នោះពិធីមង្គលរបស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះរៀបចំទទួលភ្ញៀវដល់ទៅពីរអាគារឯណោះឃើញថាអធិកអធមគួរសម។


នៅសល់ប្រមាណជាងកន្លះខែទៀតប៉ុណ្ណោះតារាចម្រៀង សុវត្ថិឌី ធារីកា នឹងត្រូវបញ្ចប់ភាបនៅលីវ តែយ៉ាងណារហូតមកដល់ពេលនេះតារាវ័យក្មេងរូបនេះមិនទាន់បង្ហាញមុខអនាគតស្វាមីរបស់ខ្លួនឬទម្លាយរូបភាពPre Wedding ជាសាធារណៈនៅឡើយទេ ។ ជាមួយនឹងការចូលរួមត្រេកអរពីសំណាក់អ្នកគាំទ្រក៏ដូចជាមិត្តភក្តិនៅក្នុងសិល្បៈក៏មានការចង់ដឹងថាតើអនាគតស្វាមីរបស់តារាចម្រៀងរូបនេះជាអ្នករស់នៅក្នុងប្រទេសឬក្រៅប្រទេសហើយជាអ្នកសិល្បៈឬបែបណា ។

អ្វីដែលគួរឱ្យអាណិតនោះពេលនេះ សុវត្ថិឌី ធារីកា និងលោកយាយនៅបន្តដើរចែកសំបុត្រអញ្ជើញភ្ញៀវនៅឡើយ ។ តាមគម្រោង សុវត្ថិឌី ធារីកា នឹងរៀបការនៅក្នុងថ្ងៃទី២៦ខាង​មុខនេះដោយកូនកំលោះមានឈ្មោះថា សូផានិត ហើយពិធីមង្គលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌អន្តរជាតិជ្រោយចង្វារអាគារ F និង G។


ការមានដៃគូរបស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការត្រេកអរព្រោះដូចដឹងស្រាប់ហើយថាតារាចម្រៀងរូបនេះបានក្លាយជាក្មេងកំព្រាហើយថែមទាំងត្រូវមើលការខុសត្រូវក្នុងគ្រួសារដែលមានលោកយាយនិងប្អូនប្រុស ។ ចាប់តាំងពីចូលប្រឡូកក្នុងសិល្បៈ សុវត្ថិឌី ធារីកា មិនដែលពើបប្រទះនូវរឿងអាស្រូវស្នេហាអ្វីឡើយ ។ ចុងក្រោយនេះនាងតូចរូបនេះកាន់តែមានប្រជាប្រិយភាពក្រោយពីមានឱកាសបានចេញទៅច្រៀងនៅក្រៅប្រទេសជាបន្តបន្ទាប់កាលពីមួយមួយរយៈមុន ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post