header ads

Sponsor

មានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររបស់តារាចម្រៀង នេនទុំ ក្រោយពីបានឃើញតារាចម្រៀងរូបនេះនិយាយទាំងអារម្មណ៍ក្តុកក្តូលក្រោយត្រូវក្រុមហ៊ុនមួយចំនួនបដិសេធមិនចាយលុយក្នុងការធ្វើបទរបស់លោកដោយបញ្ជាក់ថាសមត្ថភាពនៅខ្សោយហើយបទចម្រៀងទៀតសោតក៏មិនមានគុណភាព ។

គិតមកដល់ពេលនេះតារាចម្រៀង នេនទុំ ប្រឡូកក្នុងសិល្បៈមិនតិចជាង ២០ឆ្នាំទេ ហើយលោកក៏មានបទចម្រៀងល្បីៗមួយចំនួនដែរ ។ អ្វីដែលកត់សម្គាល់កាលពីពេលថ្មីៗនេះតារាចម្រៀងរូបនេះបានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនឹងបានចេញវីដេអូមួយដែលមានរយៈពេលជិត១១នាទី។ ក្នុងនោះ នេនទុំ បាននិយាយថាលោកបាននិពន្ធបទចម្រៀងដែលមានចំណងជើងថា«បើកទំព័រសាស្រ្តា» ជាចង្វាក់រ៉េបដោយចង់បានការឧបត្ថម្ភដើម្បីថតMVឱ្យល្អ លោកក៏បានឱ្យមិត្តភក្តិដែលធ្វើការផ្នែកនេះនឹងស្គាល់ក្រុមហ៊ុនធំៗនៅក្នុងស្រុកសាកសួរពីរឿងនេះ ។

ប៉ុន្តែគួរឱ្យសោកស្តាយមានក្រុមហ៊ុនចំនួន ៦បានច្រានចោលការចាយទុនផលិត បទចម្រៀងរបស់លោកដោយបញ្ជាក់ថាលោកមានសមត្ថភាពនៅខ្សោយស្រែៗហើយបទចម្រៀងមិនមានគុណភាពគ្រប់គ្រាន់ដូច្នេះចាយទុនក៏មិនបានអ្វីមកវិញ។

នេនទុំបានបកស្រាយថាពេលឮពាក្យនេះហើយលោកពិតជាអាណិតខ្លួនឯងខ្លាំងណាស់ព្រោះ ឈរជើងក្នុងសិល្បៈរាងយូរគួរសមដែរ។ក្នុងនោះលោកទទួលស្គាល់ថាលោកជាអ្នកសិល្បៈបែបស្រែៗហើយគុណភាពនៃការផលិតខ្សោយពិតមែនដោយសារលោកខ្វះទុន ។ ប៉ុន្តែបើលោកមិនមានសមត្ថភាពមិនមែនលោកអាចឈរជើងនៅត្រង់ចំណុចហ្នឹងបានទេហើយលោក ក៏មិនទាន់អសមត្ថភាពទេ ហើយក៏មិនខ្វះបទល្បីៗដែរ។តារាចម្រៀង នេនទុំ ក៏ស្នើសុំឱ្យក្រុមហ៊ុនទាំងនោះបើកចិត្តឱ្យទូលាយព្រោះស្តាប់ហើយពិតជាអយុត្តិធម៌សម្រាប់លោកខ្លាំងណាស់គួរតែមើលពីការច្នៃប្រឌិតរបស់លោកក្នុងសិល្បៈទើបលោកមិនឯកា។

បើមើលតែមួយជ្រុងតូចឃើញថាលោកជាតារាចម្រៀងច្រៀងតាមស្រែមិនកាលីបដូចតារាមួយចំនួន ។ ជាចុងក្រោយតារាចម្រៀងសំបូរស្នាមសាក់រូបនេះបានបញ្ជាក់ថាលោកឈរជាងជាង២០ឆ្នាំនេះមិនមែនតាម រយៈខ្សែពួទេគឺដោយសារការខិតខំប្រឹងប្រែង ហើយមកដល់ពេលនេះលោកនៅតែទទួលបានអារម្មណ៍មើលងាយការមិនឱ្យតម្លៃនិងការប្រកាន់ខ្សែជាដើម ។មិនតែប៉ុណ្ណោះ នេនទុំ បាននិយាយថា«តិចទៀតខ្ញុំលែងនៅលើលោកនេះទៀតហើយចឹងសល់ពេលតិចតួចខ្ញុំចេះតែធ្វើទៅសាមញ្ញស្រួលៗឃើញគ្នាគោរពេឱ្យតម្លៃគ្នា» ។ការលើកឡើងទាំងអារម្មណ៍ខ្សឹកខ្សួលរបស់ នេនទុំ ក៏ទទួលបានការផ្តល់កម្លាំងចិត្តពីសំណាក់អ្នកគាំទ្រជាច្រើន ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post