header ads

Sponsor

តារាចម្រៀងវ័យក្មេងរូបសង្ហា ថៃ អតិជាតិបុត្រ នៅតែមិនទាន់រកដៃគូបានស័ក្តិសមក្រោយពីចែកផ្លូវជាមួយតារាសម្តែងរូបស្រស់ ដួង ម៉ានិច្ច ។ ចុងក្រោយនេះតារាចម្រៀងវ័យ ២៣ឆ្នាំរូបនេះតែងបង្ហាញអារម្មណ៍សេធៗនៅក្នុងបណ្តាញសង្គម ដែលថ្មីៗនេះលោកបានលើកឡើងយ៉ាងចាក់ដោតស្របទៅនឹងអតីតដៃគូ ដួង ម៉ានិច ដឹកដៃបុរសសង្ហា ហ៊ា ឆាត ចូលរោងការ ។

គេចាំបានថាកន្លងមកតារាចម្រៀង ថៃ អតិជាតិបុត្រ បានបង្ហាញភាពស្និទ្ធស្នាលជាមួយតារាសម្តែង ដួង ម៉ានិច្ច មិនខុសពីគូស្នេហ៍នោះទេហើយកន្លងមកតារាវ័យក្មេងរូបនេះក៏ធ្លាប់សារភាពថាខ្លួនមានចិត្តស្រឡាញ់ម៉ាក់ និច្ច ក្រោយពីបានរួមការងារជាមួយគ្នាទោះមានវ័យខុសគ្នាក្តី ។ ប៉ុន្តែគួរឱ្យស្តាយមិនយូរប៉ុន្មាន ថៃ អតិជាតិបុត្រ និង ដួង ម៉ានិច្ច បានចែកផ្លូវគ្នាដើររៀងខ្លួនដោយ ដួង ម៉ានិច្ច បានងាកមកចាប់គូជាមួយកំលោះសង្ហា YouTuber  លោក Lyderzz ហើយ តារាប្រុស អតិជាតិបុត្រ បានទៅចាប់ដៃជាមួយស្រីស្អាត ជីជី ផងដែរ ។ តែការចាប់គូរបស់តារាចម្រៀងOriginal Song រូបនេះជាមួយ ជីជី បានតែមួយចំអិនកំពិសប៉ុណ្ណោះ ។

បើងាកមកមើលស្រីស្អាត ដួង ម៉ានិច្ច ឯណេះវិញក៏កាន់តែមានទំនាក់ទំនងស៊ីជម្រៅជាមួយលោក Lyderzz ឬហ៊ា ឆាត យ៉ាងស្អិតរមួតរហូតពួកគេបានសម្រេចចិត្តដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណីខ្មែរនៅក្នុងពេលឆាប់ៗនេះ ។ ពេលនេះដែរ ដួង ម៉ានិច្ច ក៏បានបង្ហាញរូបភាព Pre wedding រវាងនាង និងអនាគតស្វាមី នៅលើបណ្តាញសង្គមក្រោមការជួយត្រេកអរនិងជូនពរពីសំណាក់ ហ្វេន ហ្វេន និងមិត្តភក្តិជាច្រើន ។ អ្វីដែលកត់សម្គាល់ថ្មីៗនេះគេបានឃើញលោក ថៃ អតិជាតិបុត្រ បានបង្ហោះសារយ៉ាងស៊ីជម្រៅមួយថា«"នៅពេលអ្នកក្បត់ដៃគូរបស់អ្នកទៅរកអ្នកថ្មីទោះបីជាអ្នកមានក្តីសុខជាមួយអ្នកថ្មីក៏ដោយប៉ុន្តែអ្នកនឹងរស់នៅក្នុងវិប្បដិសារី ពេញមួយជីវិតដែលធ្វើឲ្យមនុស្សស្មោះត្រង់មិនដឹងអីម្នាក់ឈឺចាប់"។

ការលើកឡើងរបស់តារាចម្រៀងវ័យក្មេងរូបនេះបានធ្វើឱ្យហ្វេន ហ្វេន ជាច្រើនពេញចិត្តដោយម្នាក់ៗខមិនថាពិតជាខេបសិនដែលមានអត្ថន័យខ្លាំងណាស់ តែក៏មានអ្នកខ្លះ លើកឡើងថា តើសម្តីរបស់ ថៃ អតិជាតិបុត្រ អាចសំដៅទៅរឿងអតីតរបស់ខ្លួនឬបែបណា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post