header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយមុននេះបន្តិចគេបានឃើញលោកស្រី ទ្រី ដាណា បានបង្ហោះសាររួមនឹងរូបភាពរថយន្តទំនើបរបស់ខ្លួនត្រូវរថយន្តបុរសម្នាក់បើកប៉ះពេលឈប់ចតអែបនៅចិញ្ចើមផ្លូវ ។ ក្រោយពីដាស់តឿនខ្លះៗលោកស្រី ទ្រី ដាណា មិនបានយកសំណងឡើយពោលលោកស្រីបានជូនប្រាក់ទៅបុរសរូបនោះថែមទៀត ។ ដោយឃើញសកម្មភាពបែបនេះស្រីស្អាតដែលជាអតីតបវរកញ្ញាផែនដី អែម គុណថង បានលាន់មាត់បែបលេងសើចថា« ចែ​នៅ​ណា​ដាក់​ ទីតាំង​មក​ប្អូន​ទៅ​បុក​យក​លុយ»។

គួរបញ្ជាក់ថានៅក្នុងថ្ងៃទី ១០នេះ លោកស្រី ទ្រី​ ដាណា និងស្វាមីបានធ្វើដំណើរទៅខេត្តកំពង់ឆ្នាំងដើម្បីធ្វើការងារសប្បុរធម៌ហើយក៏ជួបរឿងហេតុនេះតែម្តង។លោកស្រីបានបង្ហោះសាររៀបរាប់ថា«ឡានខ្ញុំឈប់ចតអែបចិញ្ចើមផ្លូវ តែពូបើកឡានរេមកប៉ះឡានខ្ញុំដល់ពេលសួរនាំថាបើកឡានងោកហឹមមនុស្សចិត្តមិនដាច់មានបេះដូងមួយដែលឆាប់អាណិតគេ មិនដឹងរករឿងគាត់ថាម៉េចហើយពេលលឺហើយកាន់តែអាណិតជូនលុយគាត់ថែម ១០០ដុល្លារ អោយគាត់បាត់ភ័យ។តែយ៉ាងណាសូមកុំយកគំរូតាមគាត់បើកឡានបើងងុយត្រូវឈប់សម្រាកសិន ឬលុបមុខសិនអោយស្វាងសិនចាំបន្តដំណើរទៅមុខទៀត។

នេះប៉ះឡានខ្ញុំ បើប៉ះគេផ្សេងបង្ករគ្រោះថ្នាក់ធ្ងន់ធ្ងរ តើនឹងមានវិប្បដិសារីយ៉ាងណា? សូមកុំអោយស្ដាយក្រោយ គោលដៅគង់តែដល់ទេ គ្រាន់លឿន យឺតជាងគ្នាបន្តិចប៉ុណ្ណោះ។សួមអរគុណបងប្អូន ពូ មីង យាយតា ចេញមកគាំទ្រយ៉ាងច្រើន បង្ហាញស្នាមញញឹមគ្រប់គ្នា។ ឃើញបែបនេះ នាងខ្ញុំ និងស្វាមី ពិតជារំភើបចិត្តណាស់ ក្នុងនាមជាខ្មែរដូចគ្នា មានតែពាក្យថាគោរពស្រលាញ់»។

ជាមួយការរៀបរាប់របស់លោកស្រី ទ្រី ដាណា គេក៏ឃើញមានខមិនលេងសើចជាច្រើនថាចង់ទៅបើកកៀរឡានថៅកែពេជ្ររូបនេះដែរព្រោះបានលុយថែម ។ខ្លះទៀតថាបើបុកឱ្យខ្លាំងជាងនេះកាន់តែបានប្រាក់ច្រើនថែមទៀត ។ ក្នុងនោះគេក៏បានឃើញអតីតបវរកញ្ញាដែនដី ២០១៧ និងជា lលំដាប់រងទីពីរ Miss Grand Cambodia 2021 Miss Global  Cambodia 2022  អែម គុណថង ក៏បានលើកឡើងបែបកំប្លែងទៅកាន់លោកស្រី ទ្រី ដាណា ថា « ចែ​នៅ​ណា​ដាក់​ទីតាំង​មក​ប្អូន​ទៅ​បុក​យក​លុយ»។ ប៉ុន្តែយ៉ាងណានេះគ្រាន់តែជាការនិយាយលេងសើចជាធម្មតានៅពេលឃើញទង្វើថៅកែពេជ្រចិត្តធម៌បែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post