header ads

Sponsor

បើទោះស្គាល់គ្នាប្រមាណជាបីឆ្នាំក្តី តែតារាចម្រៀង សុវត្ថិឌី ធារីកា មិនដែលបើកបង្ហាញទំនាក់ទំនងស្នេហារបស់នាងជាមួយគូស្នេហ៍ជាសាធារណៈនោះទេ ។ ពិតជានិស្ស័យតែម្តងបើតាមការរៀបរាប់របស់អនាគតស្វាមីបានឱ្យដឹងថាគ្រាន់តែឃើញ សុវត្ថិឌី ធារីកា ភ្លាមលោកក៏មានចិត្តសុំស្រឡាញ់ភ្លែតនឹងបានឆាតទៅរកតារាចម្រៀងរូបនេះ តែនាងមិនបានឆ្លើយតប   ភ្លាមៗនោះទេ ។

បើតាមការរៀបរាប់ត្រួសៗពីប្រវត្តិស្នេហ័ជាមួយតារាចម្រៀង សុវត្ថិឌី ធារីកា លោក សូផានិត បានឱ្យដឹងថាលោកបានជួប សុវត្ថិឌី ធារីកា នៅក្នុងកម្មវីធីមួយដោយសារពូជីទួតមួយលោកត្រូវជាស្វាមីបងជីដូន មួយរបស់ សុវត្ថិឌី ធារីកា ។ ជួបគ្នាដំបូងលោកកុំសុំនាងរាំ នឹងបានឆាតទៅរកជាបន្តបន្ទាប់ តែប្រមាណជាមួយខែទើបតារាចម្រៀងរូបនេះបានតបមក ។

ក្រោយមកលោកក៏បានជួបជាមួយឪពុកម្តាយរបស់ សុវត្ថិឌី ធារីកា ដើម្បីណាត់គ្នាញ៉ាំបាយ ។ អនាគតស្វាមីរបស់តារាចម្រៀងរូបនេះក៏បានប្រាប់ថាលោកទើបនឹងត្រឡប់មកស្រុកខ្មែរដើម្បីសាងសង់ផ្ទះប្រមាណជា ៥ឆ្នាំ ។ ក្នុងនោះ សុវត្ថិឌី ធារីកា ថាដំបូងនាងក៏មិនទុកចិត្តដែរព្រោះលឿនពេក តែក្រោយពីមានការណែនាំពីចាស់ទុំទើបបន្តការរាប់អានរហូតមានថ្ងៃនេះ។មូលហេតុដែលតារាចម្រៀង សុវត្ថិឌី ធារីកា មិនបានទម្លាយមុខមាត់កូនកំលោះភ្លាមៗដោយសាររង់ចាំបង្ហាញនៅក្នុងថ្ងៃខួបកំណើតរបស់លោកកាលពីថ្ងៃទី ០៩ ម្សិលមិញនេះ ។

តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះក៏បាន​បង្ហាញនូវអារម្មណ៍រំភើបនឹងអរគុណដល់លោក សូផានិត ដែលធ្វើឱ្យនាងមានថ្ងៃពិសេសនេះ ។ ការរកឃើញដៃគូស័ក្តិសមរបស់នាងក៏មានការជូនពរពិសំណាក់មហាជននិងមិត្តភក្តិក្នុងនិងក្រៅសិល្បៈជាច្រើន ។ ពិធីមង្គលរបស់តារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះរៀបចំហ៊ឹកហ៊ាក់គួរសមដោយធ្វើឡើងនៅមជ្ឈម   មណ្ឌលសន្និបាតនិងពិរពណ៌ជ្រោយចង្វារដល់ទៅពីរអាគារឯណោះ​។ នៅក្នុងខែមករាដើមឆ្នាំ២០២៤នេះតារាបីគូបានដឹកដៃគ្នាបញ្ចប់ភាពនៅលីជាបន្តបន្ទាប់ដែលមានដូចជាតារាស្រី លី ម៉ារីណា តារាចម្រៀង កែវ សុបញ្ញា និងសុវត្ថិឌី ធារីកា នេះតែម្តង ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post