មានការចាប់អារម្មណ៍ជាខ្លាំងក្រោយថ្មីៗនេះគេបានឃើញតារាសម្តែងរូបសង្ហាលោក ហេង នរៈកក្កដា បានបង្ហោះសារខ្លីមួយ តែមានអត្ថន័យយ៉ាងចាក់ដោតឱ្យទៅមនុស្សមួយចំនួនតូចដែលមានស្រាលសមត្ថភាពលោក ។ ក្នុងនោះតារាកំប្លែង នាយពាក់មី បានតបទៅតារាសម្តែងរូបនេះថាលោកសុំតែសុខទេហើយសង្ឃឹមថាសារមួយនេះលោក ហេង នរៈកក្កដា មិនសំដៅលើរូបលោកទៅចុះ ។
ថ្មីៗនេះតារាសម្តែង ហេង នរៈកក្កដា បានលើកឡើងនៅក្នុងហ្វេសប៊ុករបស់លោកថា«ខ្ញុំតែងផ្តល់នូវលទ្ធផលដែលខ្ញុំជោគជ័យជូនចំពោះមនុស្សមួយចំនួនតូចដែលមើលស្រាលនៅសមត្ថភាពខ្ញុំចេះឯងឱ្យក្រែងចេះគេ»។ ប៉ុន្តែសារមួយនេះត្រូវបានលោក ហេង នរៈកក្កដា លុបចោលទៅវិញហើយដែរ ។
ទោះជាយ៉ាងនេះក្តី តារាកំប្លែង នាយពាក់មី ដែលហាក់ដឹងខ្លួនជាមួយសាច់រឿងមួយនេះបានបង្ហោះតបទៅ ហេង នរៈកក្កដា វិញថា «( កក្កដា ! សង្ឃឹមថាសំណេនេះ ប្អូនមិនសំដៅលើបងចុះ ) បងចាំមិនភ្លេចទេ ប្អូនលេងក្រុមយើងសុខសុខ ប្អូនទៅជួបបងហេង ឡុង ដើម្បីបង្កើតក្រុមថ្មីហើយយកកីឡាករក្រុមយើងទៅគ្មានប្រាប់បងមួយម៉ាត់ ដែលជាបង ជាអ្នកបង្កើត ផ្ការីកគ្រប់រដូវដែលយើងបានធ្វើរឿងល្អរៗជាមួយគ្នាជាច្រើន មានកាគាំទ្ររពីរបងប្អូនប្រជាពលរដ្ឋខ្មែរ បងខឹងណាស់ តែអរគុណបង ហេង ឡុង ដែលគាត់អាណិតបង គាត់ក៏រំសាយក្រុមនោះវិញហើយប្អូនក៏ទៅបង្កើតក្រមថ្មីរាល់ថ្ងៃនេះ តែប្អូនធ្វើអីធ្វើទៅសំកុំឌឺដងបង បងសុំតែសុខទេ ជូនពរប្អូននឹងក្រុមថ្មីបានជោគជ័យ»។
សាររបស់ នាយពាក់មី ក៏ទទួលបានការបញ្ចេញមតិជាច្រើនពីសំណាក់អ្នកលេងបណ្តាញសង្គម តែក៏មានអ្នកខ្លះគិតថាគ្រាន់តែជាទីផ្សារប៉ុណ្ណោះ។ ប៉ុន្តែ នាយពាក់មី ថាជារឿងពិតមិនមែនជាការសម្តែងឡើយ ។ ស្របជាមួយគ្នានោះតារាសម្តែង ហេង នរៈកក្កដា ក៏បានចេញមុខបដិសេធថាលោកមិនបានឌឺងឱ្យ រៀមច្បង ពាក់មី ទេ។ លោកបាននិយាយថា «បងអើយបងខ្ញុំអត់ដែលមានចេតនាទៅផុសឌឺបងអ្វីនោះទេខ្ញុំផុសការងារខ្ញុំផ្សេងទេបងមិនមានការពាក់ព័ន្ធទៅបងសូម្បី១%ខ្ញុំសង្ឃឹមថាបងឈប់មានការយល់ច្រឡំលើសំណេររបស់ប្អូនទៅចុះសូមបញ្ជាក់បងម្តងទៀតរាល់ការផុសរបស់ខ្ញុំមិនមានការទាក់ទងទៅបងទេប្អូននៅតែគោរពស្រលា ញ់បងដូចមុន»៕