header ads

Sponsor

ក្រោយទទួលរងការប៊ូលីពីសំណាក់មហាជនាពេលចុងក្រោយនេះលោកស្រី ទ្រី​ ដាណា បានបញ្ជាក់ថាលោកស្រីពិតជាមានសំណាងនិងមានមោទកភាពណាស់ដែលមានស្វាមីល្អដូចជាលោក រាជ្ជសាល ខុសពីអតីតដែលលឹបក្បាលដូចសត្វអណ្តើកពេលលោកស្រីមានរឿង ។ ចុងក្រោយលោកស្រីលើកឡើងថាគាំទ្រឱ្យស្វាមីដៀលពួកខមិនអាក្រក់មួយចំនួនដែលប៊ូលីធ្វើឱ្យខ្លួនឈឺចាប់។ 


ទោះទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមហើយអ្នកខ្លះថែមទាំងប្លុកលោកស្រី និងស្វាមីក្តី តែផ្ទុយទៅវិញលោកស្រីហាក់មិនខ្វល់ខ្វាយអ្វីឡើយដោយបានបញ្ជាក់ថាខ្លួនស៊ាំជាមួយការប៊ូលីទាំងអស់នោះហើយ ។ មិនតែប៉ុណ្ណោះថៅកែពេជ្ររូបនេះបានបញ្ជាក់ថាខ្លួនគាំទ្រឱ្យស្វាមីដៀលពួកអ្នកខមិនអាក្រក់ៗមួយចំនួនដែលធ្វើឱ្យលោកស្រីឈឺចាប់ ។

ប៉ុន្តែយ៉ាងណាអ្នកជំនួញអនឡាញរូបនេះបានឡើងថាលោកស្រីក៏អរគុណដល់អ្នករិះគន់ទាំងនោះព្រោះឆ្លងកាត់រឿងទាំងនេះហើយកាន់តែធ្វើឱ្យលោកស្រីស្រឡាញ់ប្តីខ្លាំងឡើង។អាចនិយាយថាពេលនេះស្វាមីបានយកបេះដូងនិងថ្លើមប្រម៉ាត់លោកស្រី១០០ភាគរយហើយ ។​មូលហេតុលោកស្រីលើកឡើងបែបនេះដោយសារអតីតគ្រួសារមុនរបស់លោកស្រីពេលមានរឿងមិនបានចេញមុខការពារឬលើកកម្លាំងចិត្តអ្វីទេមានតែជាន់ថែមហើយលឹបក្បាលដូចសត្វអណ្តើក ធ្វើឱ្យលោកស្រីឆ្អែតចិត្តរហូតពេលខ្លះចង់ចងកថែមទៀត។ 


ក្រៅពីទទួលស្គាល់ថាស្វាមីជាបុរសសង្ហាលោកស្រី ទ្រី ដាណា ថាស្វាមីខ្លួនជាបុរសល្អចេះការពារស្រឡាញ់និងមើលថែលោកស្រីតាំងពីស្បែកមុខស្បែកខ្លួន។ ជាពិសេសមានចំណុចតូចៗជាច្រើនដែលមនុស្សមានលុយដូចលោកស្រីត្រូវការ ។ មិនតែប៉ុណ្ណោះលោកស្រី ទ្រី ដាណា ថាបន្ថែមថាស្វាមីខ្លួនចេះមើលថែទាំពេលលោកស្រីឈឹដូចគ្រួពេទ្យមិនថាចាក់ថ្នាំឬបន្តោកសេរ៉ូមឡើយ ។ លោកស្រីធ្វើបុណ្យល្អទើបជួបស្វាមីល្អបែបនេះលោកស្រីនឹងផ្តល់សំណាងឱ្យលោក រាជ្ជសាល ជាស្វាមី ។  ដ្បិតសរសើរស្វាមីពេញៗមាត់ក្តី តែអ្នកជំនួញប្រាក់លានដុល្លាររូបនេះបានដាស់តឿនថាប្រសិនថ្ងៃក្រោយស្វាមីមានស្រីខ្លួននឹងលែងលះភ្លាមពោលលោកស្រីសុំតែភាពស្មោះត្រង់មួយចំណុចនេះទេ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post