ភ្នំពេញ៖ បុរសម្នាក់អះអាងថាខ្លួនជាជនរងគ្រោះ ក្នុងករណីវាយប្លន់យកម៉ូតូ PCX និងទូរសព្ទ ខណៈដឹងការពិត គឺជារឿងប្រឌិតសោះ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៥០នាទី យប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបឹងកក់ ជិតរដ្ឋករទឹកស្វយ័តរាជធានីភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមដំណើររឿងបុរសដែលប្រឌិតថា ខ្លួនជនរងគ្រោះមានឈ្មោះ លី រ៉ូហ្សា ភេទ ប្រុស អាយុ ៣២ ស្នាក់នៅ សង្កាត់ បឹងកក់ ទី ២ ខណ្ឌ ទួលគោក រាជធានី ភ្នំពេញ បាន ប្រាប់ អោយ ដឹង ថា មុនពេលកើតហេតុ គាត់បានជិះម៉ូតូ PCX ពណ៌ស ស៊េរីឆ្នាំ២០២២ ដែលមានស្លាកលេខ ភ្នំពេញ 1JW-4567 ធ្វើដំណើរតាមបណ្តោយផ្លូវបឹងកក់ ដោយឌុបកូនស្រីរបស់ខ្លួនមានវ័យ១ខួបកន្លះដេីរលេង ។ ហើយពេលគាត់កំពុងឌុបកូនស្រីជិតដល់ចំណុច រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក៏មានក្រុមជនសង្ស័យជិះម៉ូតូ ADV និងម៉ូតូហុងដាឌ្រីម ជិះមកជិតគាត់ ដោយធ្វើសកម្មភាពស្ទាក់វាយក្បាលគាត់ពីក្រោយ រួចប្លន់យកម៉ូតូ និងទូរស័ព្ទដៃរបស់គាត់ ហើយជិះគេចខ្លួនបាត់ស្រមោលតែម្តង។ ក្រោយ ទទួល បាន ដំណឹង សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុ ព្រមទាំងបាននាំជនរងគ្រោះនិងកូនស្រី ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង និង ស្រាវជ្រាវ រហូត ដល់
រហូតដល់ព្រឹកថ្ងៃទី១១ខែមករា ឆ្នាំ២០២៤ ទេីបសមត្ថកិច្ចយេីងស្រាវជ្រាវដឹងថា គ្មានករណីប្លន់ម៉ូតូកេីរឡេីងទេ ហេីយនៅម៉ោងកេីតហេតុ បុរសឈ្មោះ លី រ៉ហ្សា បានជិះម៉ូតូយកទៅផ្ញេីរក្នុងសណ្ឋាគារភ្នំពេញ ។
បើតាមចម្លើយសារភាពបានឱ្យដឹងថា មុនកេីតហេតុ គាត់បានជិះម៉ូតូយកទៅផ្ញើនៅ សណ្ឋាគារភ្នំពេញ រួចជិះកង់បីត្រលប់មកអង្គុយនៅ ការ៉ាសស៊ាំង ម្តុំស្តុប បេកាសេ ជាមួយកូនស្រីអាយុ១ខួបកន្លះ រួចទិញភេសជ្ជៈមួយកំប៉ុងផឹក ហើយយកក្រវិលកំប៉ុងលាក់ទុកក្នុងហោប៉ៅខោ។
បន្ទាប់មកគាត់ក៏ដេីរចូលមកក្នុងតំបន់អភិវឌ្ឌន៏បឹងកក់ រួចយកក្រវិលកំប៉ុងភេសជ្ជៈ នោះវះក្បាលខ្លួនឯងបណ្តាលអោយមានស្នាម រួចសុំទូតសន្តិសុខ ខលទៅប្រាប់អ្នកផ្ទះ ថាមានក្រុមជនសង្ស័យ វាយប្លន់យកម៉ូតូគាត់បាត់ហើយ ។ ដោយដំបូងគាត់គិតថា គ្រាន់តែប្រឌិតរឿងដេីម្បីទាមទារចំណាប់អារម្មណ៍ពីគ្រួសារតែប៉ុណ្ណោះ ប៉ុន្តែខុសពីការគិតរឿងនេះក៏ល្បីពេញប្រទេស រហូតសមត្ថកិច្ចស្រាវជ្រាវ រកឃើញ ថាជារឿងប្រឌិត ។ មូលហេតុចង់បានចំណាប់ អារម្មណ៍ និង ការបារម្ភយកចិត្តទុកដាក់ ពីប្រពន្ធ និងគ្រួសារ ព្រោះមួយរយៈពេលចុងក្រោយនេះ ពួកគាត់មានភាពរកាំរកូសដាក់គ្នា។
បច្ចុប្បន្ន បុរស ខាង លើ ត្រូវ សមត្ថកិច្ចឃាត់ ខ្លួន ក៏សាង សំណុំរឿង ចាត់ការ តាម និតិ វិធី ច្បាប់ ។