header ads

Sponsor

ទោះមានការច្រានចោលពីសំណាក់ក្រុមហ៊ុនចំនួន០៦ ដែលបដិសេធមិនចាយទុនមកលើបទចម្រៀងរ៉េប«បើកទំព័រសាស្រ្តា»របស់ខ្លួនក៏ពិតមែន តែតារាចម្រៀង នេនទុំ មិនបានបាក់ទឹកចិត្តឡើយ។ ពេលនេះលោកចាប់ផ្តើមធ្វើ Reaction ដោយខ្លួនឯងហើយរំពឹងថានឹងទទួលបានការគាំទ្រនឹងអាចរកអ្នកឧបត្ថម្ភក្នុងការថត MVបទមួយនេះឱ្យកាន់កាលីបនិងមានគុណភាព ។ 


បន្ទាប់ពីតារាចម្រៀង នេនទុំ បានរៀបរាប់ទាំងអួលដើមកក្រោយក្រុមហ៊ុន០៦បានបដិសេអមិនចាយទុនមកលើការថតបទ«បើកទំព័រសាស្រ្តា» ទាំងក្រុមហ៊ុនខ្លះបានបដិសេធទាំងមិនទាន់បានស្តាប់បទរបស់លោក ទាំងនេះហើយដែលធ្វើឱ្យលោកអន់ចិត្តក៏បញ្ចេញអារម្មណ៍នេះនៅក្នុងបណ្តាញសង្គម តែស៊ាំសម្រាប់លោកហើយដែលទទួលពាក្យមើលងាយទាំងនេះក្នុងរយៈពេលជាង ២០ឆ្នាំ ។

ប៉ុន្តែពេលនេះ នេនទុំ ថាមិនបានឯកាទេព្រោះមានមហាជនជាអ្នកគាំទ្រនិងលើកទឹកចិត្តជាច្រើន ។ បន្ថែមពីនេះ នេនទុំ បានបកស្រាយថាបទចម្រៀង«បើកទំព័រសាស្រ្តា»នេះលោកមិនបានច្រៀងឌឺដងឱ្យអាយដលនរណាឡើយ ពោលសំដៅទៅលើក្មេងៗជំនាន់ក្រោយខ្លះដែលលោកជួបនៅខាងក្រៅមើលមកលោកថាស៊េរីចាស់និងស៊េរីអន់អត់មានអីសោះស្រែៗលោកចង់ឱ្យពួកគេដឹងថាកុំមើលងាយមនុស្សចាស់ព្រោះមនុស្សចាស់គេមានអ្វីផ្ទាល់ខ្លួននិងមានបទពិសោធន៍របស់គេ ។


បន្ថែមពីនេះ នេនទុំ ក៏បានតបទៅអ្នក Reactionម្នាក់បានលើកឡើងថាបទហ៊ីបហប់របស់លោកនៅមានកម្រិតស្តាប់បានតែខ្មែរបរទេសស្តាប់មិនបានទេ ។ ប៉ុន្តែ នេនទុំ បានលើកឡើងថាបើជាការពិតគួរតែជម្រុញឬធ្វើបែបណាដើម្បីឱ្យបរទេសបានដឹងនិងស្តាប់ហ៊ីបហប់ខ្មែរដើម្បីឱ្យលោកកាន់តែមានកម្លាំងចិត្តនិងរិះរកនូវអ្វីដែលថ្មីជាបន្តទៀត ។

អ្វីដែលចាប់អារម្មណ៍បើទោះក្រុមហ៊ុនមួយចំនួនបដិសេធក្តី  តែ នេនទុំ មិនបានអស់សង្ឈឹមទេដោយពេលនេះលោកចាប់ផ្តើមធ្វើReaction បទដោយខ្លួនឯងហើយរំពឹងថានឹងមានអ្នកឧបត្ថម្ភសម្រាប់ការថតMVឱ្យបានល្អនិងមានកម្រិតស្តង់ដា ។ ពិតជាមិនខុសខកបំណងការReactionជាលើកដំបូងរបស់ នេនទុំ នៅក្នុងចម្រៀង«បើកទំព័រសាស្រ្តា» នេះក៏ទទួលបានការពេញចិត្តនិងស៊ែរជាច្រើនពិសំណាក់អ្នកលេងបណ្តាញសង្គម៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post