header ads

Sponsor

បើទោះជាអាជ្ញាធរជាតិអប្សរាបានចេញសេចក្តីប្រកាសព័ត៌មានដោយសម្រេចដាក់ត្រឹមតែពិន័យរដ្ឋបាលនិងចុះហត្ថលេខាទទួលស្គាល់កំហុសរបស់ខ្លួនក៏ដូចជាសុំទោសចំពោះម្តាយកុមារដែលដើរលក់កូនសត្វអណ្ដើកចល័តនៅបរិវេណមុខប្រាសាទអង្គរវត្តក្តី តែពេលនេះជនសង្ស័យទាំងពីររូបត្រូវបានស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានសម្រេចឃាត់ខ្លួនដើម្បីបន្តអនុវត្តនីតិវិធីទៅតាមផ្លូវច្បាប់។

ចំពោះចំណាត់ការរបស់ស្នងការនគរបាលខេត្តសៀមរាបចំពោះជនសង្ស័យទាំងពីររូបនេះក៏ទទួលបានការសាទរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនដែលបានតាមដាននៅក្នុងរឿងមួយនេះ។ ប៉ុន្តែហាក់មិនអស់ចិត្តលោក គួច ខេវិន ដែលតែងតែបញ្ចេញមតិរបស់ខ្លួនចំពោះរឿងរ៉ាវសង្គមមិនប្រក្រតីនានានោះបានដាក់សំណួរចំៗទៅកាន់អាជ្ញាធរជាតិអប្សរាថា ឯណាទៅកម្ពុជា ជានិតិរដ្ឋ? និយាយដើម្បីតែពិរោះមែនក៏អី។ក្នុងនោះអតីតអគ្គនាយកទូរទ ស្សន៍CTN ,SEA TV និងE TV រូបនេះបានរៀបរាប់យ៉ាងវែងអន្លាយថា«បើនិយាយតាមទម្លា ប់…ខ្មែរ(ធ្លាប់=>ទម្លាប់=>ច្បាប់)ខ្ញុំសុំហៅពួកវាថា"អា"ព្រោះខ្ញុំអាយុបងពួកអាអស់ហ្នឹងគឺ ខ្ញុំចង់សំដៅទៅលើពួកអាប៉ុន្មាននាក់ដែលស្លៀកពាក់ឯកសណ្ឋានអាជ្ញាធរអប្សរា ប៉ុន្តែចរឹកបាតផ្សារ ប្រើអំពើហឹង្សាវាយក្មេង(អនិតិជន)ដែលលក់កូនអណ្តើកនៅមុខមហាប្រាង្គប្រាសាទអង្គរ។

តើនរណាជាអ្នកជ្រើសរើសឲ្យពួកអាប៉ុន្មាននាក់ហ្នឹងឲ្យមកធ្វើការក្នុងស្ថាប័នអាជ្ញាធរជាតិអប្សរា ដោយមិនទាំងដឹងថាពួកអាប៉ុន្មាននាក់ហ្នឹងចេះស្អី? ឬត្រឹមតែចេះវាយធ្វើបាបខ្មែរគ្នាឯងហើយតែងតាំងវាឲ្យដើរធ្វើបាបខ្មែរ សូម្បីតែក្មេងក៏មិនលើកលែងដែរនោះក៏យកមកឲ្យធ្វើការដ៏មានសារសំខាន់នេះ?គ្រួសារមានទម្លាប់ ប្រទេសមានច្បាប់ បើពូជអំបូរគ្រួសារពួកអាអស់ហ្នឹងវាធ្លាប់ត្រូវម៉ែឪ ជីដូនជីតា តាទួត យាយទួតវា វាយធ្វើបាបតគ្នា រហូតពួកវាធ្លាប់ ក្លាយជាទម្លាប់ក្នុងពូជអំបូរវា ក៏ពេលនេះពួកវាមិនអាចប្រើអំពើហឹង្សាតាមទម្លាប់គ្រួសារពួកវាមកលើកូនក្មេងខ្មែរដូចពេលនេះដែរ ព្រោះប្រទេសមាន"ច្បាប់" ឬមួយក៏"ឆ្នាំងណាគ្របហ្នឹង? ។វាយធ្វើបាបដោយហឹង្សា ដោយបើកចំហរលើអនិតិជន រួចក៏សុំទោសដើម្បីរួចខ្លួនបានដែរឬក៏អី? ឯណាទៅកម្ពុជា ជានិតិរដ្ឋ? និយាយដើម្បីតែពិរោះមែនក៏អី?

បើអាជ្ញាធរអប្សរាត្រូវការតែពួក អា ពភ្លើល្ងីល្ងឺល្ងង់ខ្លៅអត់ចេះ ង ទីទុយស្អីចឹងឲ្យធ្វើការ តើយកមុខមាត់កម្ពុជាទៅអួតភ្ញៀវទេសចរណ៍ បរទេសថាម៉េច?ដើម្បីឲ្យគេចូលមកកំសាន្តនៅស្រុកខ្មែរ? អួតត្រង់ថាខ្មែរវ៉ៃខ្មែរ រាបដូចកន្ទេល សូម្បីតែក្មេងក៏អត់លើកលែង ហើយសុំទោសរួចខ្លួន រីឯច្បាប់សាបជាងទឹកស៊ីអ៊ីវមែនដែរទេ? មាននរណាចេះ មាននរណាយល់ ជួយឆ្លើយឲ្យខ្ញុំបានដឹងបន្តិចបានទេ ព្រោះខ្ញុំខឹងនឹងអាប៉ុន្មាននាក់ដែលវាវាយកូនក្មេង ហើយអាក្មេងនោះវាជាខ្មែរដូចខ្ញុំ??? ខ្ញុំសុំដោយទទូចចំពោះស្ថាប័នច្បាប់មេត្តាចាត់ការតាម អ្វីដែលហៅថានិតិរដ្ឋ ដើម្បីជំនឿរបស់ខ្មែរទូទាំង នគរ»។ ជាមួយការបញ្ចេញមតិរបស់លោក គួច ខេវិន ក៏មានមហាជនមួយចំនួនធំមានការគាំទ្រផង ហើយរំពឹងថាអាជ្ញាធរជាតិអប្សរានឹងមានច្បាប់តឹងរ៉ឹងជាងនេះចំពោះបុគ្គលដែលប្រព្រឹ ត្តអំពើហិង្សាបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post