header ads

Sponsor

ដូចការសន្យាគ្រាន់តែឃើញមុខមាត់នារីរូបស្រស់ម្នាក់ដែលតារាចម្រៀង ពេជ្រ សោភា បានទម្លាយដោយបញ្ជាក់ថាជនទីបីភ្លាមបានធ្វើឱ្យអ្នកលេងបណ្តាញសង្គម ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះមានការហួសចិត្តជាខ្លាំង។ ខណៈម្នាក់ៗបានជេរទៅតារាសម្តែងលោក ឆឹម សក្កដា ស្ទើរគ្រប់គ្នា ។ អ្នកខ្លះលាន់មាត់ថា ពេជ្រ សោភា លេងឈុតធំនេះលោក ឆឹម សក្កដា ត្រូវមហាជនជេរស្ពឹកមុខតែម្តង ។

គេចាំបានថាកាលពីពេលថ្មីៗនេះតារាចម្រៀង ពេជ្រ សោភា បានឡាយវីដេអូដោយបានភ្ជាប់ជាមួយពាក្យខ្លីថា«យើងបែកគ្នាហើយ»មិនតែប៉ុណ្ណោះនាងថែមទាំងលើកឡើងថានឹងបង្ហាញមុខជនទីបីជាសាធារណៈព្រោះម្នាក់ស្រីនោះឌឺដាក់រូបនាងខ្លាំងណាស់ ។

ការលើកឡើងរបស់ ពេជ្រ សោភា បានធ្វើឱ្យអ្នកគាំទ្រជាច្រើនបានសម្តែងការអាណិតអាសូរចំពោះជីវិតគូរបស់នាងហើយម្នាក់ៗបានចូលទៅខមិនលើកទឹកចិត្តគ្រប់គ្នា។ ប៉ុន្តែក៏មានអ្នកចូលទៅរិះគន់និងជេរពេញៗមាត់ទៅលោក ឆឹម សក្កដា នៅក្នុងរឿងនេះផងដែរ ។ ប៉ុន្តែ ហ្វេន ហ្វេន បានសម្តែងការហួសចិត្តក្រោយបានឃើញ ពេជ្រ សោភា បង្ហាញរូបភាពនារីម្នាក់ដោយបញ្ជាក់ថាជាជនទីបី ។ ការពិតនារីវ័យក្មេងរូបនេះជាតួស្រីនៅក្នុងបទចម្រៀងរបស់នាងដែលមានចំណងជើងថា«គេចង់នៅម្នាក់ឯង»តែប៉ុណ្ណោះ ។

មិនខុសពីសព្វដងឡើយទាំងនេះគ្រាន់តែជាការសម្តែងរបស់ ពេជ្រ សោភា ទៅតាមអត្ថន័យនៅក្នុងបទចម្រៀងថ្មីរបស់អ្នកនាងដើម្បីឱ្យមហាជនមានការចាប់អារម្មណ៍តែប៉ុណ្ណោះ ។ ប៉ុន្តែបើងាកមកតារាសម្តែង ឆឹម សក្កដា ឯណេះវិញត្រូវរងព្រនង់រិះគន់ពីសំំណាក់មហាជនជាច្រើនដោយអ្នកខ្លះបានចូលទៅខមិនជេរលោកថាបានក្បត់ចិត្តតារាចម្រៀង ពេជ្រ សោភា ទៀតផង ។ សរុបមកពេលនេះចំណងស្នេហ៍របស់តារាសិល្បៈមួយគូនេះនៅតែរឹងមាំ តែពួកគេមិនទាន់មានបំណងដឹកដៃគ្នារៀបការនោះទេ បើទោះមិត្តរួមអាជីពជាច្រើនគូLove Riya Love Riya សម្រុករៀបការនៅក្នុងដើមឆ្នាំ ២០២៤នេះជាបន្តបន្ទាប់ក្តី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post