header ads

Sponsor

ក្រៅពីសរសើរពីភាពស័ក្តិសមរបស់តារាចម្រៀង សុវត្ថិឌី ធារីកា និងអនាគតស្វាមីដែលនឹងចូលរោងការទៅតាមប្រពៃណីខ្មែរនៅចុងខែនេះក៏មានការលាន់មាត់គ្រប់គ្នាពីសំណាងរបស់នាងក្រោយពីដឹងថាអនាគតឪពុកម្តាយក្មេករបស់តារាចម្រៀងរូបនេះក៏មានឋានៈនិងមុខមាត់នៅក្នុងសង្គមម្នាក់ដែរ ។

ដ្បិតមានទំនាក់ទំនងជាមួយគ្នាប្រមាណជាបីឆ្នាំទៅហើយក្តី តែតារាចម្រៀងប្រចាំផលិតកម្មថោនរូបនេះមិនដែលបង្ហាញមុខមាត់ឬបណ្តើរដៃគូចូលរួមនៅក្នុងកម្មវិធីណាមួយដូចអ្នកសិ ល្បៈនានាឡើយ ។ ពោលតារាចម្រៀងរូបរាងតូចច្រឡឹងរូបនេះបង្ហាញមុខកូនកំលោះ បន្ទាប់ពីពួកគេដើរចែកធៀបអញ្ជើញភ្ញៀវនៅមុនពិធីចូលរោងជ័យប៉ុណ្ណោះ។

ក្រោយពីមានការបង្ហើប ពីប្រវត្តិស្នេហ៍ខ្លះៗថ្មីៗនេះក៏មានការទម្លាយពីអត្តសញ្ញាណរបស់អនាគតស្វាមីនាងលោក ពូ សូផានិត គឺជាកូនប្រុសរបស់ឯកឧត្តម ឧត្តមសេនីយឯក ពូ សាប៊ុតឌី ដែលមានតួនាទីជាមេបញ្ជាការរងកងទ័ពជើងគោកមេបញ្ជាការយោធភូមិភាគពិសេស ។ពេលខ្លះគេក៏បានឃើញអនាគតស្វាមី សុវត្ថិឌី ធារីកា រួមដំណើរជាមួយលោកឪពុកចុះចែកសម្ភារៈនានាដែលគេបានឃើញតាមរយៈការបង្ហោះរបស់លោកនៅក្នុងប្រព័ន្ធអ៊ិនស្តាក្រាម។

ក្រៅពីការចូលរួមត្រេកអរនិងសរសើរសំណាង តារាចម្រៀង សុវត្ថិ ឌីធារីកា ដែលនឹងក្លាយជាកូនប្រសាររបស់យោធាផ្កាយបីពីសំណាក់អ្នកគាំទ្រក៏មានការប៉ាន់ស្មានថាពិធីមង្គលការរបស់នាងអាចនឹងមានភាពអធិកអធមខ្លាំងព្រោះពិធីរៀបចំនៅក្នុងថ្ងៃទី ២៦ខាងមុខនេះធ្វើឡើងដល់ទៅពីរអគារបញ្ចូលគ្នានៅមជ្ឈមណ្ឌុលសន្និបាតនិងពិ​ពណ៌​អន្ដរជាតិជ្រោយចង្វារ OCIC ។ ទោះមិនទាន់មានការបង្ហើបពីថវិកានៅក្នុងការចំណាយនៅក្នុងថ្ងៃពិសេសក្តី តែមានការព្រល យថាអាចនឹងចំណាយរាប់ម៉ឺនដុល្លារព្រោះមានលក្ខណៈទ្រង់ទ្រាយធំនឹងមានអ្នកមានមុខមាត់នៅក្នុងសង្គមចូលរួមរួមទាំងអ្នកសិល្បៈជាច្រើនផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post