ក្រោយពីមានការលើកឡើងរវាងពាក្យសម្តីរបស់ខ្មែរមួយជីវិតនៅក្នុងកម្មវិធីPODCAST ដោយ បានបានភ្ជាប់ឈ្មោះតារារៀមច្បងពីររូបនៅក្នុងវិស័យបទរ៉េបនោះបានធ្វើឱ្យមានការវែកញែកជាច្រើននៅក្នុងរឿងនោះ ។ ក្នុងនាមជាអ្នកនិពន្ធរឿងលោក ខាំ ភូរិ បានសារភាពថា ចាប់ផ្តើមបើកចិត្តស្តាប់បទរ៉េបដោយសារ វណ្ណដា។
ក្នុងនាមជាអ្នកនិពន្ធដែលមានបទពិសោធន៍ច្រើនឆ្នាំនៅក្នុងសិល្បៈលោក ខាំ ភូរិ ក៏បានសំណូមពរឱ្យ ខ្មែរមួយជីវិតគួរតែសុំទោសចំពោះសិល្បកររៀមច្បងព្រោះលោកបានលើកយកឈ្មោះរបស់ពួកគាត់មកវាយតម្លៃត្រង់ៗបែបនេះ ។អ្នកនិពន្ធរូបនេះបានរៀបរាប់ថា«និយាយតាមត្រង់ទៅពីមុនខ្ញុំមិនចេះស្តាប់បទចម្រៀងប្រភេទបែបរ៉េបទេព្រោះខ្ញុំជាមនុស្សបុរាណនិយ មបន្តិច។
ពេលខ្លះក៏បានលឺបទចម្រៀងជេរគ្នាដូចពួកបាតសង្គមតែក៏បានដឹងដែរថានេះជាទម្រ ង់នៃបទប្រភេទនេះ ក៏បើកចិត្តទទួលយកបន្តិច។សារភាពទៅខ្ញុំបានទទួលយក និងចាប់ផ្តើមស្តាប់បទបែបនេះ នៅពេលដែលមានវត្តមានបទចម្រៀង វណ្ណដា ច្រៀងបទ Jo+2 ហើយក៏បានលួចសរសើរពីស្នាដៃល្អឥតខ្ចោះនៃការតែងនិពន្ធ។ខ្ញុំក៏បានទៅឆែកមើលបទផ្សេងៗទៀត ដែលគាត់បានផលិតឡើង ក៏ចាប់ផ្តើមទទួលយករសជាតិមួយនេះរហូតមក។
វណ្ណដា បានផ្លាស់ប្តូររសនិយមនៃការស្តាប់ចម្រៀងក្នុងយុគសម័យនេះ ក្នុងប្រទេសកម្ពុជាទាំងមូល។ មិនថាវ័យប្រហែលខ្ញុំ ឬលើសខ្ញុំបន្តិចបានចាប់ផ្តើមទទួលយកចម្រៀងបែបរ៉េបនេះផងដែរ នេះជាអ្វីដែលយើងត្រូវហ៊ានទទួលស្គាល់ការពិតក្នុងយុគចម្រៀងសម័យទំនើប។
លូកចូលក្នុងសង្គ្រាមពាក្យសម្តីរវាងតារារ៉េបមួយរូប និងកំពូលតារាចម្រៀងប្រចាំប្រទេស ខ្ញុំសុំឈរកណ្តាល តែទាញចំណាប់អារម្មណ៍ប្អូនដែលបានទាញយកឈ្មោះ សិល្បកររៀមច្បង មកវាយតម្លៃថាបែបនេះឬបែបនោះ វាជារឿងគួរអោយសោកស្តាយ ហោចណាស់ក៏ត្រូវហ៊ានទទួលស្គាល់ពីសមត្ថភាពពួកគាត់ដែលបានឈរជើងជាងម្ភៃឆ្នាំលើវិស័យមួយនេះរួចទៅហើយ ហើយការវាយតម្លៃបែបណា នោះទស្សនិកជន ក៏បានដាក់ពិន្ទុរួចហើយដែរ។ប្អូនហ៊ានលើកយកឈ្មោះគេមកនិយាយជាសាធារណៈ ប៉ះពាល់ដល់សិទ្ធិ និងអារម្មណ៍ជាលក្ខណ:បុគ្គលគេ គួរហ៊ានសុំទោស មិនគួរតបតបន្ថែមដោយខ្វះការទទួលខុសត្រូវទេ»។
សំណេររបស់លោក ខាំ ភូរិ ត្រូវបានមិត្តភក្តិនៅក្នុងបណ្តាញសង្គមមួយចំនួនគាំទ្រដោយលើកឡើងថាពួកគេចាប់ផ្តើមចេះស្តាប់បទចម្រៀងដោយសារបទរបស់តារារ៉េប វណ្ណដា៕