header ads

Sponsor

ដ្បិតតារារ៉េបខ្មែរមួយជីវិតចេញមុខលើកយកឈ្មោះរបស់ខ្លួនចំៗទៅនិយាយនៅក្នុងការសម្ភាសមួយក្តី តែតារាចម្រៀងរៀមច្បង ព្រាប សុវត្ថិ នៅរក្សាភាពស្ងប់ស្ងាត់មិនចេញប្រតិកម្មតបតដូចតារារៀមទ្រនំ ខេមរៈ សិរីមន្ត នោះទេ។ ទង្វើរបស់តារាដែលមានងារជាឧកញ៉ារូបនេះបានធ្វើឱ្យអ្នកគាំទ្រសរសើរពីចិត្តធ្ងន់ដែលមិនប្រតិកម្មផ្តេសផ្តាស។

គួរឱ្យដឹងថាតារាចម្រៀង ខេមរៈ​ សិរីមន្ត ក៏ដូចជាអ្នកនិពន្ធនៅក្នុងផលិតកម្មហ្គឡាក់ស៊ី លោក សាក់ ធារិទ្ធ បានចេញមុខឆ្លើយតបជាបន្តបន្ទាប់ចំពោះការលើកឡើងរបស់ខ្មែរមួយជីវិតដែលបានយកឈ្មោះរបស់តារាចម្រៀងល្បីលំដាប់ប្រទេសពីររូបចំៗមកនិយាយនៅក្នុងការសម្ភាសមួយដោយលើកឡើងថាតារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត មិនស័ក្តិសមនៅក្នុងការច្រៀងបទរ៉េប ។

ប៉ុន្តែបើក្រឡេកមើលតារាចម្រៀង ​ព្រាប សុវត្ថិ ឯណេះវិញបានជ្រើសយកភាពស្ងប់ស្ងាត់ពោលមិនមានការបង្ហោះសារអ្វីទាក់ទងទៅនឹងរឿងរបស់ ខ្មែរមួយជីវិត ឡើយ ។ពោលតារាចម្រៀងរូបនេះបែរជាចែករំលែកពីសកម្មភាពការងារក៏ដូចជារូបភាពជាមួយភរិយាក្នុងការចូលរួមពិធីមង្គលការយ៉ាងរីករាយធ្វើព្រងើយទៅវិញ ។

ការជ្រើសយកភាពស្ងប់ស្ងាត់របស់តារាចម្រៀង ព្រាប សុវត្ថិ បែបនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការពេញចិត្តដោយខ្លះលើកឡើងថាជារឿងល្អព្រោះតារាចម្រៀងដែលមានងារជាឧកញ៉ារូបនេះមិនចង់ឱ្យការបកស្រាយរបស់ខ្លួនត្រូវបានមហាជនវែកញែកដែលអាចមានទាំងការពេញចិត្តនិងមិនពេញចិត្ត ។ ព្រោះបទពិសោធន៏កន្លងមកឧកញ៉ារូបនេះក៏ត្រូវរងការរិះគន់នឹងបាត់បង់អ្នកគាំទ្រមួយភាគធំក្រោយពីបានបញ្ចេញមតិការពារទៅដល់មេរបស់ខ្លួននាពេលកន្លងមក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post