header ads

Sponsor

ខណៈតារាចម្រៀង ខេមរៈ សិរីមន្ត និងខ្មែរមួយជីវិត កំពុងដៀមដាមគ្នាដូចអាយ៉ៃឆ្លើយឆ្លងនោះស្រាប់តែលោក សាន ផានិត ដែលធ្លាប់ជាតារាចម្រៀងដែលមានឈ្មោះបោះសំឡេងនោះបានលើកឡើងមានតែស្រុកខ្មែរទេដែលស្តេចចម្រៀងផុសអួតខ្លួនឯង ។ សម្តីបែបលែប ខាយរបស់ម្ចាស់បទ «ជាប់វរល់»រូបនេះក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនគាំទ្រ តែខ្លះទៀតខមិនថាលោក សាន ផានិត កំពុងតោងល្បីនៅក្នុងរឿងនេះ ។

មានការចាប់អារម្មណ៍ជាខ្លាំងក្រោយពីថ្មីៗនេះគេបានឃើញតារាចម្រៀង សាន ផានិយ បានបង្ហោះសារចាក់ដោតមួយថា«ស្តេចចម្រៀងលើលោកមានតែស្រុកខ្មែរមួយគត់ដែលផុសអ៊ួតខ្លួនឯងនិងបានលោភគ្រប់ទម្រង់Rip Kh , Embarrassed»។ សារមួយនេះបើទោះមិនបានបង្ហោះចំឈ្មោះក្តី តែអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាកាត់យល់ថាលោក សាន ផានិត ចង់សំដៅទៅតារាចម្រៀងដែលមានងារជាឧកញ៉ាយ៉ាងពិតប្រាកដ។

ព្រោះថ្មីៗនេះគេបានឃើញសារជាបន្តបន្ទាប់របស់ម្ចាស់បទ «Call Me Papa» តបទៅខ្មែរមួយជីវិត ដោយលើកឡើងថា ២០ឆ្នាំមកនេះចង្វាក់អ្វីដែលលោកមិនធ្លាប់ច្រៀងនោះ។  សាររបស់ លោក សាន ផានិត ក៏មានការចូលទៅខមិន ពេញចិត្តពីអ្នកលេងបណ្តាញសង្គម តែខ្លះក៏បានលើកឡើងថាលោក សាន ផានិត កំពុងព្យាយាមតោងល្បីនៅក្នុងរឿងមួយនេះ ។ ខ្លះបានរិះគន់ថាលោក សាន ផានិត ច្រៀងមិនកើតបែរជាទៅទើសគេវិញ ។

ទោះបីជាមានទាំងអ្នកគាំទ្រនិងប្រតិកម្មក្តី តែលោក សាន ផានិត មិនបានឆ្លើយតបវិញនោះទេ ។ គេចាំបានថាលោក សាន ផានិត ក៏ធ្លាប់ជាតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងកាលពីជាង ១០ឆ្នាំមុន តែសព្វថ្ងៃលោកនៅតែបន្តជាមួយអាជីពមួយនេះមិនមានការបោះបង់ឡើយ។ក្រៅពីនេះលោក សាន ផានិត ក៏មានមុខជំនួញនៅក្នុងដៃ ដែលសព្វថ្ងៃកំពុងកាក់កបគួរសម ។ ជារឿយៗអតីតតារាចម្រៀងល្បីរូបនេះតែងបង្ហាញមុខនៅក្នុងកម្មវិធីនានារបស់ស្ថានីយទូរទស្សន៍ដោយបកស្រាយបទចម្រៀងល្បីៗរបស់លោកនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post