header ads

Sponsor

ថ្មីៗនេះយុវជនដែលមានសមត្ថភាពចេះច្រើនភាសា ធុច សាលិ បានដឹកដៃគូដណ្តឹង អាមួយ ទៅចូលរួមនៅក្នុងកម្មវិធីទូរទស្សន៍មួយ។ ក្រៅពីបង្ហាញប្រវត្តិស្នេហ៍យុវជនរូបនេះក៏បានរំឮក ថាក្រោយភ្ជាប់ពាក្យជាមួយ អាមួយ ក៏មានអ្នកខមិនមិនពេញចិត្តដោយនិយាយថាហេតុអ្វីកូនខ្មែរទៅស្រឡាញ់យួន ទាំងដែលយួនបានយកទឹកដី...។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានស្គាល់ ធុច សាលិ ហើយគឺជាអតីតក្មេងដែលលក់វត្ថុអនុស្សាវរីយ៍នៅប្រាសាទអង្គរវត្ត នឹងមានឱកាសបានទៅសិក្សានៅប្រទេសចិន ។ ប៉ុន្តែពេលនេះ ធុច សាលិ ក៏បានត្រឡប់មកស្រុកកំណើតនឹងបានបន្តការសិក្សាក៏ដូចជាបានចាប់អាជីពជាអ្នកសិល្បៈ។

ថ្មីៗនេះ ធុច សាលិ ក៏បានបណ្តើរគូដណ្តឹង អាមួយ ចូលរួមនៅក្នុងកម្មវិធី V Talk របស់ទូរទស្សន៍បាយ័នដោយក្នុងនោះយុវជនវ័យ ២០ឆ្នាំរូបនេះបានរំឮកពីប្រវត្តិស្នេហារបស់ខ្លួនជាមួយ អាមួយ ក្រោយពីបានជួបគ្នាដោយចៃដន្យនៅក្នុងកម្មវិធីមួយហើយក៏បានទំនាក់ទំនងជាមួយគ្នារហូតដល់បានស្រឡាញ់និងបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីប៉ុន្មានខែមុន។ យុវជន ធុច សាលិ ក៏បានឱ្យដឹងថាក្រោយពីភ្ជាប់ពាក្យជាមួយគ្នាក៏មានខមិនរិះគន់មួយចំនួនដោយអ្នកខ្លះគិតថាខ្លួននៅក្មេងប្រញ៉ាប់យកប្រពន្ធ ហើយខ្លះទៀតថា ជាកូនខ្មែរហេតុអ្វីស្រលាញ់កូនយួនជាដើម ។

យុវជនវ័យ ២០ឆ្នាំរូបនេះបានបញ្ជាក់ថាពេលខ្លះក៏មានអារម្មណ៍ថាតូចចិត្តខ្លះដែរ តែក៏ចង់និយាយថាយើងស្រឡាញ់អ្នកណាជាសិទ្ធរបស់យើង។ ក្នុងនោះ ធុច សាលិ ថាទោះខ្លួននៅក្មេងមែន តែចិត្តមិនមែនក្មេងទេហើយពេលនេះក៏ចង់រស់នៅជាខ្លួនឯងក្នុងនាមជា សាលិ និង អាមួយ ។ អ្វីដែលគួរឱ្យកត់សម្គាល់មួយរយៈមុនគូស្នេហ៍វ័យក្មេងមួយគូនេះក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមបើកភ្នែកធំៗគ្រប់គ្នាក្រោយបានបង្ហាញរថយន្តទំនើបម៉ាកBentley លំដាប់អភិជនដែលមានតម្លៃប្រមាណជាង ៤០ម៉ឺនដុល្លារថាជាញើសឈាមរបស់ពួកគេដោយផ្ទាល់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post