header ads

Sponsor

ឈានចូលឆ្នាំ ២០២៤ ក្រោយគម្រប់បីខែភ្លាមអ្នកនាង ស្រីអូន ចាប់ផ្តើមទម្លាយរឿងរ៉ាវមួយចំនួនដែលទាក់ទងជាមួយស្វាមីរបស់ខ្លួនកាលនៅមានជីវិត។ មិនតែប៉ុណ្ណោះ ស្រីអូន បានប្រកាសថានឹងដើរជាតួកាចតែមិនកាចអោយគេស្អប់ ក៏មិនស្លូតអោយគេជាន់ដល់បាតដីដែរ។ មិនតែប៉ុណ្ណោះ ស្រីអូន ក៏បានប្រកាសសុំឱ្យលោក មាស ឬទ្ធី ដែលជាឪពុកមាថ្លៃសុំឱ្យជួយរកយុត្តធម៌ឱ្យខ្លួននៅក្នុងរឿងនេះ។

ក្រៅពីចេញមុខឡាយវីដេអូជាបន្តបន្ទាប់ទម្លាយពីមូលហេតុដែលខ្លួនលែងលះស្វាមី ស្រីអូន ក៏បានទម្លាយពីបំណុលមួយចំនួនដែលស្វាមីជំពាក់នៅCBC ដែលមានចំនួនដល់ទៅ១២ លានដុល្លារនិង បំណុលឯកជនក៏ដូចជា លុយដែលបាត់ទៅនៅបុរីបុស្បា។ ស្រីអូន បានបញ្ជាក់ថាពេលនេះនាងសុំតែសេរីភាពនិងភាពយុត្តិធម៌សម្រាប់ខ្លួនដើម្បីរស់បន្តទៅមុខទៀត។

អ្វីដែលកត់សម្គាល់នៅមុននេះបន្តិច អ្នកនាង ស្រីអូន បានបង្ហោះសាររៀបរាប់ជាច្រើនដោយក្នុងនោះអ្នកនាងថា«ស្រីអូនមនុស្សអាក្រក់ អន់ចរិត ពូកែសម្ដែងតែសុំបង្ហាញចរិតពិតមួយអោយមនុ ស្សល្អទាំងពួងយល់ផងគឺ ច្បាស់លះហ៊ានស៊ីហ៊ានសង មិនខ្លាចនឹងទទួលស្គាល់ការពិត ធ្វើថាធ្វើ អត់ថាអត់ ខុសថាខុស ត្រូវថាត្រូវ ឃើញមិចថាចឹងមិនចង្អុលថាគេអាក្រក់ ហើយអួតថាខ្លួនល្អ នេះចរិតស្រីអូនបុស្បា មិនល្អគ្រប់ដប់ តែមិនចូលចិត្តទៅជាន់គេយកជាសំណើចប្រចាំសប្តាហ៍ដូចក្រុមអូនទេចែចូលចិត្តស្ងាត់ តែក្រុមអូនចូលចិត្តលេង ជូនតាមសំណូមពរ ត្រៀមៗ ទស្សនិកជនជាទីមេត្រី ល្ខោនទើបបញ្ចាំចឹងមិនងាយបញ្ចប់ទេ តួក៏ចែកគ្នាចេញដែរ មិនមែនចេញបែបប្រសេកប្រសាច គ្មានតួឯកតួរងចឹងដែរ ឯកអោយដឹងឯក រងអោយដឹងរង យល់ហេសបើចង់ល្បី ក៏ត្រូវអោយចែល្បីខ្លះៗដែរមិនកាចអោយគេស្អប់ ក៏មិនស្លូតអោយគេជាន់ដល់បាតដីដែរ (ស្រីអូនបុស្បា)ចែតួរចេញមកក្រោយអូនតែសុំហិរតិចហើយ ព្រោះវគ្គមុនក្រុមប្អូនសម្ដែងបែបស្លូតៗអត់លះដូចចែ ចឹងនាក់ដឹកសុំដូរតួរង»។

បើទោះជាមានការប្រកាសចំឈ្មោះឱ្យលោក មាស ឬទ្ធី ជួយរកយុត្តធម៌ឱ្យក្តី តែមកដល់ពេលនេះគេមិនទាន់ឃើញលោក មាស ឬទ្ធី តបមកអ្នកនាង ស្រីអូន នោះទេ ។អ្វីដែលគួរឱ្យកត់សម្គាល់អ្នកនាង ស្រីអូន ក៏បានបញ្ជាក់ថាអ្នកនាងចង់សុំផ្ទះលំហែនិងដីនៅព្រៃវែងនិងរថយន្ត 570 របស់ស្វាមីមកវិញព្រោះខ្លួនមិនទាន់លែងគ្នាដាច់ស្រេច ដើម្បីលក់យកប្រាក់មកសាងសង់ផ្ទះវីឡាជូនភ្ញៀវនៅបុរីបុស្បាដែលមានតែអ្នកនាងម្នាក់គតជាអ្នករ៉ាប់រងខណៈម្ចាស់ភាគហ៊ុន ៥នាក់បានដើរចេញ ។ ក្រៅពីនេះ ស្រីអូន ក៏បានបញ្ជាក់ថាពេលនេះអ្នកនាងលែងប្រកាសក្ស័យធនចំពោះក្រុមហ៊ុនសម្រស់ធម្មជាតិហើយ។ អ្វីដែលចាប់អារម្មណ៍ក្រោយអ្នកនាង ស្រីអូន ប្រកាសជាតួកាចនឹងចាប់ផ្តើមទម្លាយរឿងរ៉ាវជាបន្តបន្ទាប់នោះបើក្រឡេកមើលសាច់ថ្លៃរបស់អ្នកនាងហាក់បង្ហាញភាពស្ងប់ស្ងាត់ទៅវិញ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post