header ads

Sponsor

ក្រោយបង្ហាញវត្តមានរួមគ្នាជាមួយគូដណ្តឹងលោក ឆឹម សក្កដា នៅក្នុងពិធីមង្គលការរបស់តារាចម្រៀង  កែវ សុបញ្ញា នោះបានធ្វើឱ្យអ្នកគាំទ្រមានការចាប់អារម្មណ៍ខ្លាំងដោយអ្នកខ្លះលើកឡើងថាតារាចម្រៀងរូបនេះសម្តែងដើម្បីទាមទារចំណាប់អារម្មណ៍ហើយខ្លះថាបំពុលសង្គមជាដើម ។ ប៉ុន្តែយ៉ាងណាតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានបកស្រាយថាខ្លួនមិនបានបំពុលសង្គមទេហើយសូមបែងចែកឱ្យដាច់រវាងអ្នកសិល្បៈនិងរកស៊ីតាមអនឡាញ ។

នៅក្នុងឡាយវីដេអូមួយ ពេជ្រ សោភា បានបញ្ជាក់ថារវាងនាងនិងលោក ឆឹម សក្កដា មិនបានបែកគ្នាទេ ហើយកន្លងមកនាងគ្រាន់តែឧទាហរណ៍នៅពេលចេញMVបទ«ចង់នៅម្នាក់ឯង»ថាបើលោក ឆឹម សក្កដា ធ្វើបែបនេះនាងពិតជាឈឺចាប់ខ្លាំងណាស់។ ពេជ្រ សោភា បាននិយាយថា«ខ្ញុំជាអ្នកចម្រៀងមួយរូបខ្ញុំអត់ចង់បំពុលសង្គមទេហើយពីរនាក់ខ្ញុំក៏អត់ចង់បំពុលដែរព្រោះវាជារឿងអត់ប្រយោជន»។

មិនតែប៉ុណ្ណោះតារាចម្រៀងរូបនេះបានលើកឡើងថាសូមបែងចែកឱ្យដាច់រវាងអ្នកសិល្បៈនិងអ្នករកស៊ីតាមអនឡាញ។ អ្វីដែលកត់សម្គាល់ ពេជ្រ សោភា ក៏បានសរសើរលោក ឆឹម សក្កដា ជាគូដណ្តឹងថារយៈពេលជិត៩ឆ្នាំមកនេះនាងពិតជាមានអារម្មណ៍ថាមានសុវត្ថិភាពបេះដូងខ្លាំងណាស់ព្រោះលោក ឆឹម សក្កដា ជាអ្នកលើកទឹកចិត្តដល់រូបនាងនិងកាន់ដៃនាងហើយក៏រក្សាភាពស្មោះត្រង់ជាមួយនាងរហូតមក ។

ពេជ្រ សោភា បានរំឮកថាលោក ឆឹម សក្កដា ចូលមកក្នុងជីវិតរបស់នាងនៅពេលដែលនាងខូចចិត្តរឿងស្នេហាពេលដែលបាក់ទឹកចិត្តខ្លាំងស្ទើរតែសម្លាប់ខ្លួន។ពេលនោះលោក ឆឹម សក្កដា បាននិយាយថាប្រសិនបើនាងផ្តល់ឱកាសឱ្យលោកនឹងមិនធ្វើឱ្យឲ ស្រក់ទឹកភ្នែកជាលើកទីពីរទៀតឡើយរហូតមកដល់ពេលនេះគូដណ្តឹងរបស់នាងពិតជាធ្វើបាន ។ ពេជ្រ សោភា ថា «ពូដាអត់មានលុយច្រើនអត់មានរបស់ល្អ តែអ្វីដែលគាត់មានភាពស្មោះត្រង់»។ ការលើកឡើងរបស់តារាចម្រៀង ពេជ្រ សោភា បានធ្វើឱ្យ ហ្វេន ហ្វេន មានការរំភើបចិត្តហើយរំពឹងថាចំណងស្នេហ៍អ្នកទាំងពីររឹងមាំនឹងឆាប់ចូលរោងការឆាប់ៗខាងមុខនេះ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post