header ads

Sponsor

ធ្លាប់តែចេញមុខប្រតិកម្មចំពោះអ្នកខមិនថាភរិយារបស់ខ្លួនចាស់ពេលនេះលោក រស់ រាជ្ជ សាល អាចធ្វើចិត្តបានដោយតបបែបចិត្តត្រជាក់ក្រោយមានការខមិនថាថៅកែពេជ្រជាភរិយាចាស់ជាងម៉ែក្មេក ។ មិនមែនជាលើកដំបូងទេជារឿយៗខមិនថាលោកស្រី ទ្រី ដាណា មានមុខមាត់ចាស់ជាងស្វាមីតែងកើតមានទៅប្តីប្រពន្ធមួយគូនេះ តែយ៉ាងណាលើកនេះអ្នកទាំងពីរបានតបទៅអ្នកលើកឡើងបែបនេះដោយសម្តីសុភាពប្លែកជាងសព្វដង ។

មិនមែនមានតែលោកស្រី ទ្រី ដាណា ទេ ច្រើនគូនៅក្នុងសិល្បៈដែលមានស្វាមីវ័យក្មេង តែពួកគេហាក់រស់នៅយ៉ាងមានក្តីសុខដោយមិនមានការខមិនឌឺដងលែបខាយពីសំណាក់មហាជន ឡើយ។ ងាកមកលោកស្រី ទ្រី ដាណា ចុងក្រោយនេះក្រៅពីទទួលរងការរិះគន់ពីសំណាក់អ្នកលេងបណ្តាញសង្គមលោកស្រី តែងទទួលបាននូវការខមិនថាមុខចាស់ជាងប្តី តួយ៉ាងនៅក្នុងពេលថ្មីនេះមានការខមិនថា«មើលប្រពន្ធចាស់ជាងម៉ែក្មេក»។

ប៉ុន្តែយ៉ាងណាលោកស្រី ទ្រី ដាណាបានតបដោយមិនមានការខឹងសម្បារថា«ចាស់និងក្មេងមិនសំខាន់សំខាន់ពួកខ្ញុំស្រឡាញ់គ្នាអ្នកខ្លះយកប្រពន្ធចាស់ជាងស្មើយាយមានទៅអី»។មិនតែប៉ុណ្ណោះអ្នកជំនួញប្រាក់រាប់លានរូបនេះបានបន្ថែមថាលោកស្រីមិនដែលប្រកាន់ជាមួយពាក្យទាំងនេះទេ ព្រោះលោកស្រីមិនដែលប្រកាសថាខ្លួនក្មេងឡើយ ។ ណាមួយភ្នែកមួយពាន់ខុសគ្នាទាំងមួយពាន់អ្នកខ្លះអត់ទាន់ជួបលោកស្រីផ្ទាល់នៅក្រៅផង ។

ងាកមកលោក រស់ រាជ្ជសាល ឯណេះវិញដែលតែងតែចេញមុខការពារភរិយានឹងមានប្រតិកម្មខ្លាំងៗចំពោះការនិយាយថាប្រពន្ធចាស់ តែលើកនេះលោកបែរជាមានចិត្តយ៉ាងត្រជាក់ដោយតបថា អ្នកនិយាយបានតែនិយាយមិនបាច់ខ្វល់សម្តីគេទេ សំខាន់ក្តីសុខយើង។បន្ថែមពីនេះលោកស្រី ទ្រី ដាណា បានចែករំលែកពីសុភមង្គលនៅក្នុងគ្រួសារក្នុងនាមជាអ្នកមានបទពិសោធន៍នៅក្នុងរឿងនេះថា បើចង់មានក្តីសុខជាមួយប្តីប្រពន្ធត្រូវរស់នៅតែពីរនាក់មិនថាផ្ទះខ្លួនឯងឬជួលផ្ទះគេ ហើយប្រសិននឹកឪពុកម្តាយយើងអាចទៅលេងគាត់បាន ។ ការចែករំលែករបស់ថៅកែពេជ្ររូបនេះក៏ត្រូវអ្នកលេងបណ្តាញសង្គមមួយចំនួនគាំទ្រផងដែរ ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post