header ads

Sponsor

ពេលនេះតារាសម្តែង គឹម លីហ្សា បានរៀបចំពិធីបុណ្យជូនលោកឪពុកជាលើកចុងក្រោយរួចរាល់អស់ហើយក្រោមការចូលរួមរំលែកទុក្ខនិងសោកស្តាយពីសំណាក់មិត្តភក្តិក្នុងនិងក្រៅសិល្បៈ ។ ប៉ុន្តែថ្មីៗនេះតារាសម្តែងនិងជាអ្នកលក់អនឡាញរូបនេះបានបោះសម្តីចាក់ដោតមួយដែលស្តាប់ហើយពិតជាមានអត្ថន័យតែម្តង ។

គឹម លីហ្សា ក៏ធ្លាប់ជាសិល្បការិនីដែលមានឈ្មោះល្បីម្នាក់ដែរហើយសព្វថ្ងៃក្រៅពីលក់អនឡាញអ្នកនាងក៏នៅតែបន្តសម្តែងសាច់រឿងខ្លីៗនិងរឿងកំប្លែងនៅក្នុងក្រុម នាយពាក់មី ផងដែរ ។ អ្វីដែលកត់សម្គាល់ក្រោយរួចរាល់ពិធីបុណ្យជូនដំណើរលោកឪពុកជាលើកចុងក្រោយ គឺម លីហ្សា បាននិយាយថាមិត្តរួមសុខ​ រួមសប្បាយសម្បូរយកទៅណាមិនអស់​ តែមិត្តរួមទាំងទុក្ខមានមិនច្រើននោះទេ​»។

គេមិនបានដឹងពីមូលហេតុអ្វីដែល គឹម លីហ្សា ពោលពាក្យបែបនេះឡើយ ។ អ្នកគាំទ្រខ្លះលើកឡើងថា គឹម លីហ្សា ទំនងជាអាក់អន់ចិត្តព្រោះកម្មវិធីបុណ្យឪពុករបស់អ្នកនាងហាក់មិនសូវឃើញមានវត្តមានអ្នកសិល្បៈចូលរួមគគ្រឹកគគ្រេងនោះឡើយ ។ បើទោះអ្នកនាងក៏ជាអ្នកសិល្បៈនិងអ្នករកស៊ីអនឡាញដែលមានមុខមាត់ម្នាក់ដែរ ។

គួរបញ្ជាក់ថា គឺម លីហ្សា បានជួបទុក្ខធំបាត់បង់លោកឪពុកភ្លាមៗដោយសារជំងឺលើសឈាមក្នុងជន្មាយុ ៦៩ឆ្នាំ កាលពីថ្ងៃទី ១៦កន្លងទៅដែលធ្វើឱ្យអ្នកនាងមានការរន្ធត់ចិត្តជាខ្លាំង ។ អ្វីដែលធ្វើឱ្យ គឺម លីហ្សា សោកស្តាយនោះអ្នកនាងបានប្រាប់ថាខ្លួនមិនសូវមានភាពស្និទ្ធស្នាលជាមួយលោកឪពុកដូចពេលខ្លះសូម្បីតែសំពះលោកក៏មានអារម្មណ៍ថាអៀនខ្មាស់ដែរ ។ បើពេលវេលាថយក្រោយ គឺម លីហ្សា ថានឹងធ្វើរឿងទាំងនេះសម្រាប់លោកឪពុករបស់ខ្លួនផង  ដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post