header ads

Sponsor

ក្រោយភ្លៀងមេឃស្រឡះពេលនេះសង្រ្គាមពាក្យសម្តីរ​វាងតារារ៉េប ខ្មែរមួយជីវិត និងតារារៀមច្បងនៅក្នុងទ្រនំហ្គាឡាក់ស៊ីត្រូវបានបញ្ចប់ដោយ ខ្មែរមួយជីវិត បានសម្រេចចេញមុខសុំការអធ្យាស្រ័យដល់រៀមច្បងទាំងពីរនៅមុននេះបន្តិចដើម្បីបញ្ចប់បញ្ហានានា ។ ជាមួយគ្នានោះតារារ៉េបរូបនេះក៏បានអរគុណដល់តារាចម្រៀង ខេម ដែលបានចេញមុខសម្របសម្រួលរឿងនេះផងដែរ។

ក្រោយពីមានសង្រ្គាមពាក្យសម្តីជាមួយតារាចម្រៀងដែលមានងារជាឧកញ៉ា ព្រាប សុវត្ថិ និង ខេមរៈ​ សិរីមន្ត នឹងបន្តឱ្យមានការវែកញែកជាច្រើននោះពេលនេះ ខ្មែរមួយជីវិត បានចេញសារសុំការអធ្យាស្រ័យចំពោះការលើកឡើងរបស់លោកដែលបានធ្វើឱ្យប៉ះពាល់ដល់ផ្លូវអារម្មណ៍របស់តារាចម្រៀង ព្រាប សុវត្ថិ និង ខេមរៈ​ សិរីមន្ត ។ បន្ថែមពីនេះ ខ្មែរមួយជីវិត ក៏បានចេញមុខសរសើរដល់តារាចម្រៀងសំឡេងស្អកលោក ខេម ដែលបានយល់ច្រើនពីលោកហើយបានចេញមុខឈរកណ្តាលដើម្បីសម្របសម្រួលរឿងនេះ។ ក្នុងនោះគេបានឃើញតារាចម្រៀ ង ខេម បានបង្ហោះសារដែលមានអត្ថន័យថា «ជាបងជាប្អូនពួកយើងជាសិល្បៈដូចគ្នាខ្មែរក៏មួយដូចគ្នារួមគ្នាអភិវឌ្ឍន៍សាមគ្គីភាពជាតិសាសន៍តែមួយឱបក្តីស្រឡាញ់ ឱបក្តីស្រមៃដើម្បីសិល្បៈដើរទៅមុខបន្តប្រកួតប្រជែងលើឆាកអន្តរជាតិ»។

តបជាមួយតារាចម្រៀង ខេម នៅមុននេះបន្តិច ខ្មែរមួយជីវិត បានបង្ហោះសំណេរថា« ជាដំបូង ខ្ញុំសូមសរសើរដល់បងប្រុស ខេម ចំពោះការរាប់អានហើយក៏ធ្លាប់ធ្វើការជាមួយគ្នាកន្លងមក បងក៏យល់ពីខ្ញុំច្រើនហើយបងតែងតែឈរនៅកណ្តាលបានសម្របសម្រួលការយល់ច្រឡំ មួយចំនួននិយាយទៅ ទោះខ្ញុំមានចេតនាល្អក៏ដោយ តែការប្រើពាក្យសម្តីរបស់ខ្ញុំមិនបានល្អឥតខ្ចោះនោះទេ... ខ្ញុំទទួលស្គាល់ថាការប្រើក្រៀមភាសារបស់ខ្ញុំក្នុង Podcastមួយ ដែលគ្មានការព្រៀងទុក វាអាចនឹងប៉ះពាល់ផ្លូវអារម្មណ៍ដល់បុគ្គលជាច្រើន។

ក្រៅពីការិះគន់ក្នុងន័យស្ថាបនា ចេញពីរូបភាពជា big fan ម្នាក់ ចំពោះ Idolsទាំងពីរ គឺ គ្មានគោលបំណងឆ្គាំឆ្គងទៅកាន់រៀមច្បង ខេមរៈ សេរីមន្តនិង រៀមច្បង ព្រាប សុវត្តិ ឡើយ បើសិនជាប៉ះពាល់ដល់ផ្លូវអារម្មណ៍និងកិត្តិយសយ៉ាងណានោះ ប្អូនសុំការអាធ្យាស្រ័យពីររៀមច្បងទាំងពីរផងចុះ ដោយក្តីស្រលាញ់និងគោរព សង្ឃឹមថាបងប្អូនទាំងអស់យល់ពីខ្ញុំដូចគ្នា ខ្ញុំក៏សូមបញ្ចប់បញ្ហាដោយត្រឹមនេះ ខ្ញុំនៅតែមានឆន្ទៈប្រកាន់គោលជំហរលើវិស័យតន្ត្រី Hip Hop ជាមួយរសជាតិរបស់ខ្ញុំដូចដើមពីខ្ញុំបាទ Khmer1Jivi»៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post