header ads

Sponsor

ដ្បិតឪពុកម្តាយបានចែកផ្លូវគ្នាក្តី តែតារាចម្រៀង លឹម តិចម៉េង នៅតែមានក្តីបំណងចង់បានភាពកក់ក្តៅតាមរយៈការថតរូបជួបជុំគ្នាជាមួយក្រុមគ្រួសារ ។ តួយ៉ាងនៅក្នុងថ្ងៃពិសេសនៅថ្ងៃទី ១៩នេះលោកក៏បានរៀបចំពិធីឡើងគេហដ្ឋានថ្មីដោយមានការជួបជុំក្រុមគ្រួសារដែលមើលទៅពិតជាមានភាពកក់ក្តៅជាខ្លាំង ។

តាមរយៈរូបភាពប្រមាណជាបីសន្លឹកជួបជុំគ្រួសារដែលមានឪពុកម្តាយ និងប្អូនប្រុសស្រីនោះតារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះបានភ្ជាប់សំណេរខ្លីថា «ថ្ងៃល្អ»។ នៅក្នុងថ្ងៃនេះដែរលោក លឹម តិចម៉េង បានរៀបចំពិធីឡើងគេហដ្ឋានថ្មីដែលជាសមិទ្ធិផលក៏ដូចជាការខិតខំប្រឹងប្រែងនាពេលកន្លងមកនៅក្នុងវិស័យសិល្បៈរបស់លោក ។ សម្រាប់ពិធីឡើងគេហដ្ឋានថ្មីនេះគ្រាន់តែជាការសែនព្រេនសុំក្តីសុខទៅតាមព្រះពុទ្ធសាសនាជាលក្ខណៈគ្រួសារតែប៉ុណ្ណោះ ។អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបនោះគឺបានឃើញរូបភាពជួបជុំគ្នាជាលក្ខណៈគ្រួសាររបស់អាយដល បើទោះបីជាឪពុកម្តាយបានចែកផ្លូវគ្នាដើររៀងខ្លួនទៅហើយក្តី ។

ក្រៅពីប្រមូលសម្ភារៈផ្ទាល់ខ្លួនទៅកាន់គេហដ្ឋានថ្មី តារាចម្រៀង លឹម តិចម៉េង ក៏បាននាំសុនជាទីស្រឡាញ់របស់លោកដែលមានឈ្មោះថា មីខ្មៅទៅរស់នៅជាមួយ។ បើទោះលើកឡើងថាមិនសូវមានអារម្មណ៍រំភើបចំពោះសមិទ្ធផលរបស់ខ្លួនក្តី តែអ្វីដែលធ្វើឱ្យលោករីករាយនោះមិននឹកស្មានថាអាចមានថ្ងៃនេះពោលមានរថយន្តជិះ និងមានទ្រនំច្បាស់លាស់សមរម្យខុសពីមុនជួលផ្ទះគេរស់នៅជាមួយម៉ូតូចាស់។

« នឹកឃើញរឿងនេះអាណិតអតីតកាលខ្លួនឯង» នេះជាការលើកឡើងរបស់តារាចម្រៀងប្រចាំផលិតកម្មហង្សមាសរូបនេះ។ ក្រៅពីចូលរួមត្រេកអរចំពោះភាពជោគជ័យរបស់តារាចម្រៀង លឹម តិចម៉េង ក៏មានការសរសើរពីអត្តចរិករបស់តារាចម្រៀងរូបនេះដែលមានគុណធម៌និងចេះគោរពចាស់ទុំជារៀមច្បងបើទោះសព្វថ្ងៃលោកមានប្រជាប្រិយភាពនឹងទទួលបានការស្រឡាញ់ពីសំណាក់មហាជនច្រើនក្តី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post