header ads

Sponsor

ដ្បិតមិនមែនជាកូនស្រីបង្កើតតែតារាសម្តែង លី​ ម៉ារីណា បានផ្តល់ក្តីស្រឡាញ់និងភាពកក់ក្តៅដល់កូនស្រីរបស់ស្វាមីលោក ទៀត ច័ន្ទសារ​ ដូចកូនស្រីបង្កើតដែលធ្វើឱ្យស្វាមីពោលពាក្យអរគុណដល់អ្នកនាងជាខ្លាំង ។

អ្នកនាង លី ម៉ារីណា បានសម្រេចរៀបការជាលើកទីបីកាលពីថ្ងៃទី ១២ កន្លងទៅយ៉ាងអធិកអធមដោយមានការចូលរួមអបអរពីសំណាក់ភ្ញៀវកិត្តយសជាអ្នកមានមុខមាត់នៅក្នុងសង្គមរួមនឹងតារាល្បីជាច្រើន។ពិធីរបស់អ្នកនាងមានភាពហ៊ឹកហ៊ាក់ជាខ្លាំងដោយមានការទទួ លភ្ញៀវជាង១០០តុឯណោះ ហើយអ្វីដែលគួរឱ្យសរសើរនោះតារាសម្តែងរូបនេះក៏ទទួលបានថ្លៃបណ្ណាការពីសំណាក់ស្វាមីប្រមាណជា៩ម៉ឺនដុល្លារដែលឃើញថាច្រើនមិនធម្មតាឡើយ ។

  មិនថាអ្នកគាំទ្រក៏ដូចជាមិត្តភក្តិសិល្បៈសុទ្ធតែលាន់មាត់សរសើរថាអ្នកនាង លី ម៉ារីណា ថាពិតជាមានសំណាងព្រោះស្វាមី ជាអ្នកមានទ្រព្យ និងឋានៈនៅក្នុងសង្គម។ បើតាមការលើកឡើងរបស់ស្វាមីលោក ទៀង ច័ន្ទសារ បានបង្ហើបថាលោកបានលង់ស្រឡាញ់អ្នកនាងប្រមាណជា៨ឆ្នាំមកហើយទើបតែបានសម្រេចនាពេលនេះ ។  

អ្វីដែលកាន់តែធ្វើឱ្យស្វាមីលោក ទៀង ច័ន្ទសារ កាន់តែរីករាយគឺកូនស្រីវ័យជំទង់របស់លោកទទួលបានក្តីស្រឡាញ់និងភាពកក់ក្តៅពីអ្នកនាង លី ម៉ារីណា ដូចម្តាយបង្កើត ។ ភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹកដែលអ្នកនាង លី ម៉ារីណា កំពុងតុបតែងខ្លួនឱ្យកូនស្រីដោយភ្ជាប់សំណេរថា « ផ្តើមចេញពីភាពស្រលាញ់ឬក្តីស្រលាញ់ពិតៗ ទើបរំលេចចេញការថែទាំនិងភាពថ្នាក់ថ្នម ប្តីសូមអរគុណភាពជាគុណធម៌របស់អូនមានចំពោះកូន គ្រប់ពេលដកដង្ហើម ហើយបន្តឆ្ពោះទៅរកភពនៃក្តីសុខ»។ ក្រោយរៀបការរួចអ្នកនាង​ លី ម៉ារីណា មិនទាន់បង្ហើបថានឹងគ្រោងយកកូនពូជភ្លាមៗឬបែបណានោះឡើយ ខណៈកូនប្រុសអ្នកនាងមានវ័យក្បែរ ១០ឆ្នាំហើយដែលមានឈ្មោះថា សាត ថៃសាន់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post