header ads

Sponsor

មានការចាប់អារម្មណ៍ហើយក៏មាននារីៗខកចិត្តមិនស្ទើរទេក្រោយពីបានឃើញកំលោះសង្ហាដែលជា Content Creator និងជាតារាសម្តែងនិងម៉ូដែលនោះបានបង្ហាញមុខមាត់គូស្នេហ៍យ៉ាងផ្អែមល្ហែមជាសាធារណៈកាលពីប៉ុន្មានថ្ងៃមុននេះ ។ 

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់ហើយលោក រ៉េននី ដារ៉ា ជាអ្នក Review ម្ហូប និងធ្វើ Vlog ហើយក៏ជាតារាសម្តែង និងម៉ូដែលម្នាក់ដែរ ។ កន្លងមកលោកបានចូលរួមសម្តែងនៅក្នុងរឿងBL«វាយោសមុទ្រ»ដែលទទួលបានការគាំទ្រពីសំណាក់អ្នកទស្សនាជាច្រើន ។

មិនតែប៉ុណ្ណោះកាលពីពេលកន្លងទៅថ្មីៗនេះកំលោះសង្ហារូបនេះក៏មានឱកាសតំណាងឱ្យប្រទេសកម្ពុជាចូលរួមនៅក្នុងកម្មវិធីអន្តរជាតិមួយនៅប្រទេសសិង្ហបុរី ដែលមានឈ្មោះថា An Iconic Night With PEDRO។អ្វីដែលគួរឱ្យកត់សម្គាល់រយៈពេលបួនឆ្នាំនៅក្នុងវិស័យសិល្បៈបានធ្វើឱ្យលោក រ៉េននី ដារ៉ា បានសម្រេចក្តីស្រមៃជាច្រើនដែលធ្វើឱ្យលោកកាន់តែរំភើបជាខ្លាំង ។ 

ជាមួយនឹងរូបរាងដ៏ស្រស់សង្ហារបស់តារាសម្តែងនិងម៉ូដែលក៏ដូចជា Content Creator រូបនេះបានធ្វើឱ្យនារីៗមិនតិចទេលង់ស្នេហ៍តារារូបសង្ហាម្នាក់នេះ ។ ប៉ុន្តែពេលនេះខកចិត្តហើយព្រោះលោក រ៉េននី ដារ៉ា បានបង្ហាញមុខមាត់គូស្នេហ៍ជាបុរសរូបសង្ហាយ៉ាងផ្អែមល្ហែមនៅលើបណ្តាញសង្គមកាលពីប៉ុន្មានថ្ងៃមុននេះដល់អ្នកគាំទ្រ ។  

ជាមួយរូបភាពដ៏ស្អិតរមួតរបស់កំលោះសង្ហា រ៉េននី ដារ៉ា និងដៃគូក៏ទទួលបាការចូលរួមត្រេកអរពីសំណាក់អ្នកគាំទ្រហើយក៏មានទាំងអ្នកខកចិត្តចំពោះលោកផងដែរ។ដៃគូរបស់លោក រ៉េននី ដារ៉ា ក៏ជាអ្នកនៅមិនឆ្ងាយពីអាជីពសិល្បៈនោះដែរ ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post