ថ្មីៗនេះអ្នកដឹកនាំសម្តែងនៅផលិតកម្មហង្សមាសលោក អេកូ វ៉ាក់សង បានលើកឡើងចំៗពីអ្នកសិល្បៈមួយចំនួនតូចដែលរាប់អានរូបលោកដោយសារមើលឃើញពីផលចំណេញច្រើនជាងមិត្តភាព ។ ក្នុងនោះអ្នកដឹកនាំរូបនេះបានផ្តែផ្តាំថាកុំសម្តែងពេករាប់អានគ្នាចិត្តនិងចិត្តទៅប្រយ័ត្នអត់ញាតិ ។
ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់ហើយលោក អេកូ វ៉ាក់សង ជាអ្នកដឹកនាំការសម្តែងMV រឿងភាគដែលមានប្រជាប្រិយភាពម្នាក់នៅផលិតកម្មហង្សមាស ។ អ្វីដែលកត់សម្គាល់ខណៈកំពុងស្នាក់នៅសហរដ្ឋអាមេរិកអ្នកដឹកនាំរូបនេះបាននិយាយត្រង់ៗថាអ្នកសិ ល្បៈមួយចំនួនតូចរាប់អានរូបលោកមើលឃើញពីផលប្រយោជន៍ រាប់អានបែបក្លែងក្លាយមិនមែនពីចេញពីចិត្តពិតប្រាកដ ។
យ៉ាងណាមិញអ្នកសិល្បៈខ្លះធ្លាប់រាប់អានលោកស្និទ្ធស្នាល ឆាតលេងជាមួយគ្នា ។ប៉ុន្តែគ្រាន់តែលោកប្រាប់ថាមករស់នៅអាមេរិកឈប់ធ្វើការដឹកហើយចាប់ផ្តើមស្មើៗជាមួយលោកលែងឆាតមកទៀត។«តាមរយៈសម្តីនិងអារម្មណ៍របស់ពួកគាត់ គាត់មើលឃើញប្រយោជន៍ច្រើនជាងមិត្តភាពនិយាយទៅខ្ញុំគ្រាន់តែជាចំនែកតូចមួយមិនបានជួយឱ្យគាត់ល្បីល្បាញទេ»។ ទាំងនេះជាការលើកឡើងរបស់លោក អេកូ វ៉ាក់សង តែយ៉ាងណាអ្នកដឹកនាំរូបនេះបានបញ្ជាក់ថាលោកមិនបានខឹងសម្បារអ្វីឡើយ តែសូមផ្តាំថាកុំសម្តែងកុំ ហ្វេកពេករាប់អានគ្នាដោយចិត្តនិងចិត្តទៅប្រយ័ត្នអត់ញាតិ ។
អ្នកដឹកនាំសម្តែងរូបនេះបានបន្តថាតាមពិតលោកមិនបានមករស់នៅសហរដ្ឋអាមេរិកទេ។ លោកប្រាប់ដូច្នេះដោយសារកុហកលេងចង់ដឹងចិត្តអ្នករាប់អានប៉ុណ្ណោះហើយលោកក៏ដឹងថាទូទៅគឺបែបនេះមិនថាក្នុងសិល្បៈឬក្រៅសិល្បៈទេនៅពេលអត់តម្លៃគ្មានកិត្តិយសកេរ្តិ៍ឈ្មោះមុខមាត់គេមិនសូវរាប់រកឡើយ ។ លោក អេកូ វ៉ាក់សង ថានៅពេលនិយាយបែបនេះនឹងមានអ្នកអន់ចិត្តនិងមិនចូលចិត្ត តែលោកសុំទោសព្រោះជាអារម្មណ៍របស់ខ្លួនដែលបានជួបរឿងបែបនេះតែម្តង។ ទន្ទឹមនឹងនេះលោក អេកូ វ៉ាក់សង បានបន្ថែមថានឹងត្រលប់មកស្រុកខ្មែរនៅក្នុងពេលឆាប់ៗខាងមុខនេះ៕