header ads

Sponsor

ក្រោយពីអ្នកនាង ស្រីអូន បានប្រកាសទាមទាររថយន្តទំនើបម៉ាកឡិចស៊ីស៥៧០ ពីសំណាក់ក្រុមគ្រួសារសាច់ថ្លៃដោយទុកឱកាសឱ្យរយៈពេលបីថ្ងៃត្រឹមថ្ងៃទី ២០នោះពេលនេះអតីតអ្នកម្តាយក្មេកអ្នកស្រី ហ្គិចលី ក៏បានតបមក ស្រីអូន វិញ ព្រោះមិនចង់ឱ្យវែងឆ្ងាយតាមបណ្តាញសង្គមតទៅទៀត។

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុនអ្នកនាង ស្រីអូន បានប្រកាសទាមទាររថយន្តស្វាមី ឈាង រ័ត្ន ត្រឡប់មកវិញដោយទុកពេលឱ្យបីថ្ងៃបើមិនឃើញយករថយន្តមកវិញនឹងមានរឿងបន្តទៀត ។ ឆ្លើយតបជាមួយកូនប្រសារអ្នកស្រី ហ្គិចលី ថាទ្រព្យដែលនៅជាប់ជាមួយកូនប្រុស ឈាង រ័ត្ន អ្នកស្រីជាអ្នកចាត់ចែង ដោយក្នុងនោះអ្នកស្រីបានរៀបរាប់ថា«សូមជម្រាបសួរពុកម៉ែបងប្អូនកូនក្មួយទាំងអស់នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកសម្រាប់សំណេរ​មួយនេះ ខ្ញុំសូមផ្ញើជូនកូនប្រសាររបស់ខ្ញុំ គឺកូន នួន​ ស៊ុន្ទរី ហៅស្រីអូនពាក់ព័ន្ធជាមួយនឹងទ្រព្យដែលកូនប្រុសរបស់ម៉ែត្រូវជាប្ដីរបស់កូនយកមកជាប់នឹងខ្លួនមុននឹងស្លាប់នៅផ្ទះម៉ែ​ គឺម៉ែជាអ្នកចាត់ចែង​។

មិនមានការពាក់ព័ន្ធជាមួយនឹងកូនៗនិងសាច់​ញាតិ​ណាផ្សេង​ទេ។បើកូនចង់ដឹងច្បាស់អាចទាក់ទងមកម៉ែផ្ទាល់បាន​ព្រោះលេខទូរសព្ទម៉ែកូនស្គាល់ស្រាប់ហើយ។​ដើម្បី​កុំ​អោយ​វែង​ឆ្ងាយ​តាមបណ្ដា ញសង្គម ហ្វេសប៊ុក តទៅទៀត។ ព្រោះ​តាំង​ពី​កូន​ប្រុស​ម៉ែ​បានស្លាប់​មក​ ​កូន​ប្រាប់​ថា​ចង់ជួប​ជាមួយ​ប្អូនប្រុស​ មាស រិទ្ធី​ និង​ ជួប​ជាមួយម៉ែ​ ប៉ុន្តែ​យើង​មិន​ទាន់​ដែលបាន​ជួប​គ្នា​ទាល់តែសោះសូម​អគុណ»។

ជាមួយការលើកឡើងរបស់អ្នកម្តាយក្មេក ឈាង រ័ត្ន គេមិនទាន់បានឃើញអ្នកនាង ស្រីអូន តបវិញឡើយ ដោយសារអ្នកនាងកំពុងជាប់រវល់មើលថែទាំ​ ស្រីតូច ដែលកំពុងមានបញ្ហាសុខភាព ។ ទោះបីជាយ៉ាងនេះក្តីមានការរំពឹងថារឿងរ៉ាវរបស់ ស្រីអូន និងក្រុមគ្រួសារខាងស្វាមី នឹងបញ្ចប់នៅក្នុងពេលឆាប់ៗនេះក្រោយពីមានការបើកភ្លើងខៀវពីសំណាក់ម្តាយក្មេកដើម្បីចចារបញ្ចប់សាច់រឿង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post