header ads

Sponsor

ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាពផ្លូវចិត្តក្នុងសហគមន៍ដែលជាចំណែកមួយនៃកម្មវិធីទំនួលខុសត្រូវសង្គម (CSR) និងដើម្បីបង្កើនទំនាក់ទំនងក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរ  ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំកម្មវិធី “ការពង្រឹងថាមពលផ្លូវចិត្តក្នុងសហគមន៍ បុរី ប៉េង ហួត” ដោយមានការចូលរួមពី ភិក្ខុវជិរប្បញ្ញោ គូ សុភាព និង លោក នឹម ឈុន្នី ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុនបណ្ដុះបណ្តាល  វិបស្សា (VIPASSA) ជូនដល់បងប្អូនរស់នៅក្នុងគម្រោងបុរី ប៉េង ហួត និងសាធារណជន ចូលរួមដោយសេរី ដែលរៀបចំឡើងស្ថិតក្នុងទីតាំង  សួន អេកូ ផាក គម្រោង ហ្រ្គេនស្តា ផ្លាទីនីម អេកូ ខូលិកសិន   នារល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។  

អង្គការសុខភាពពិភពលោក (WHO) បានលើកឡើងថា សុខភាពផ្លូវចិត្តល្អមានសារៈសំខាន់ចំពោះសុខុមាលភាពទូទៅ។ បច្ចុប្បន្នមនុស្សម្នាក់ក្នុងចំណោមប្រាំបីនាក់នៅទូទាំងពិភពលោកកំពុងរស់នៅជាមួយនឹងស្ថានភាពប៉ះទង្គិចសុខភាពផ្លូវចិត្ត ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ សុខុមាលភាពនៃការរស់នៅរបស់ពួកគេ។ ស្ថានភាពសុខភាពផ្លូវចិត្តក៏កំពុងជះឥទ្ធិពលខ្លាំង និងមានអត្រាកំណើនខ្ពស់ទៅលើកុមារ និងមនុស្សវ័យជំទង់ផងដែរ។

ការធ្វើសមាធិជាមាគ៌ារបស់ព្រះពុទ្ធ និងជាសិល្ប៍វិធីមួយជួយសម្អាតចិត្ត ធ្វើឱ្យយើងមានចិត្តជ្រះថ្លា មានសេចក្តីសុខ និងសុភមង្គលក្នុងជីវិត។

ព្រឹត្តិការណ៍ដែលបានរៀបចំឡើងនេះគឺជាការយកចិត្តទុកដាក់លើការងារទំនួលខុសត្រូវសង្គម របស់ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលស្របតាមសសរស្តម្ភទាំង៣ របស់ខ្លួន ពោលគឺ “ការអប់រំ បរិស្ថាន និងសង្គម”៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post