header ads

Sponsor

ដោយសារកំពុងជួបទុក្ខធំបាត់បង់អ្នកម្តាយជាទីស្រឡាញ់កាលពីពេលថ្មីៗនោះតារាចម្រៀង ម៉ៅ ហាជី បានសម្តែងការសោកស្តាយដែលមិនអាចចូលរួមនៅក្នុងពិធីមង្គលការរបស់តារាចម្រៀង សុវត្ថិឌី ធារីកា ដែលជាមិត្តរួមអាជីពជាច្រើនឆ្នាំ។ ប៉ុន្តែយ៉ាងណា សុវត្ថិឌី ធារីកា បានបានតបថាមិនមានបញ្ហាទេពួកយើងនៅមានពេលវេលាជួបគ្នាច្រើន... ។

បើគិតមកដល់ពេលនេះតារាចម្រៀង ម៉ៅ ហាជី និង សុវត្ថិឌី ធារីកា បានរាប់អាននិងស្គាល់គ្នាមិនតិចជាង ១០ឆ្នាំទេ ។ កន្លងមកអ្នកទាំងពីរមានភាពស្និទ្ធស្នាលខ្លាំងរហូតមហាជនខ្លះសង្ស័ យថាកូនកំលោះរបស់តារាចម្រៀង សុវត្ថិ ឌីធារីកា ជាលោក ម៉ៅ ហាជី ថែមទៀត ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅសល់មិនដល់មួយសប្តាហ៍ផងតារាចម្រៀង  សុវត្ថិ ឌីធារីកា នឹងត្រូវចូលរោងការជាមួយស្វាមីជាកូនប្រុសរបស់យោធាផ្កាយបី តែចៃដន្យអ្នកម្តាយរបស់លោក ម៉ៅ ហាជី ក៏បានទទួលមរណភាពដែលសូម្បីតែលោកក៏មិនបានទាន់ដង្ហើមម្តាយរបស់ខ្លួនដែលធ្វើឱ្យលោកសោកស្តាយជាខ្លាំង ។ ពិធីបុណ្យសពម្តាយរបស់តារាចម្រៀងរូបនេះដែលស្ថិតនៅក្នុងខេត្តបាត់ដំបងហាក់មានសភាពស្ងប់ស្ងាត់មិនសូវមានអ្នកសិល្បៈចូលរួមប៉ុន្មានឡើយ ។

តាមរយៈសារឆ្លើយឆ្លងជាមួយ សុវត្ថិឌី ធារីកា លោក ម៉ៅ ហាជី បានបង្ហាញក្តីសោកស្តាយជាខ្លាំងដែលមិនអាចមកចូលរួមនៅក្នុងពិធីមង្គលរបស់ សុវត្ថិឌី ធារីកា ដែលនឹងប្រព្រឹត្តទៅនៅក្នុងថ្ងៃទី ២៦ ខាងមុខនេះ ។ លោក ម៉ៅ ហាជី បានបង្ហាញអារម្មណ៍ស្តាយចំពោះការបាត់បង់ម្តាយជារៀងរហូត រួមនឹងមិនបានចូលរួមនៅក្នុងពិធីមង្គលរបស់ សុវត្ថិឌី ធារីកា ដែលមានតែម្តងនៅក្នុងមួយជីវិត ។

ក្នុងនាមជាមិត្តភក្តិដែលមានទឹកចិត្តទូលាយ សុវត្ថិឌី ធារីកា បានប្រាប់ទៅលោក ម៉ៅ ហាជី ឱ្យធ្វើបុណ្យម្តាយឱ្យរួចរាល់ចាំជួបគ្នាពេលក្រោយព្រោះពេលវេលាជួបគ្នាច្រើនណាស់ហើយ នាង និងអនាគតស្វាមីលោក ពូ សូផានិត ក៏បានចូលរួមរំលែកទុក្ខចំពោះការបាត់បង់ដ៏ធំរបស់លោក ម៉ៅ ហាជី ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post