header ads

Sponsor

ហាក់ធុញទ្រាន់ជាមួយនឹងការសម្តែងបែបបំពុលសង្គមផ្សេងៗពីសំណាក់អ្នកលក់អនឡាញនោះពេលនេះបុគ្គលល្បីឈ្មោះ Ka Ka KH ងាកទៅបន់ស្រន់ទៅវត្ថុស័ក្តិសិទ្ធឱ្យកាច់ផុតពូជចំ ពោះអ្នកបំពុលបែបទីផ្សារនៅក្នុងបណ្តាញសង្គម។

ជឿជាក់ថាអ្នកលេងបណ្តាញសង្គមពិតជាបានស្គាល់ហើយ Ka Ka KH ដែលជាបុគ្គលល្បីឈ្មោះម្នាក់នៅក្នុងបណ្តាញសង្គមហើយអ្នកនាងក៏ជាកូនស្រីរបស់អតីតតារាសម្តែងជើងចាស់ជំនាន់ទសវត្សឆ្នាំ ៨០លោក កេត សូបូរិទ្ធ ផងដែរ ។​ទោះរស់នៅប្រទេសអូស្ត្រាលីក្តី តែ Ka Ka KH តែងឈឺឆ្អាលចំពោះរឿងរ៉ាវអសកម្មមួយចំនួននៅក្នុងប្រទេសកំណើត ។

តួយ៉ាងចុងក្រោយនេះគេសង្កេតឃើញថានៅក្នុងបណ្តាញសង្គមសំបូរទៅដោយរឿងរ៉ាវបំពុលសង្គមជាច្រើនដែលកើតចេញពីការសម្តែងរបស់អ្នករកស៊ីនៅតាមបណ្តាញសង្គម ។ ហាក់ធុញទ្រាន់ជាមួយរឿងរ៉ាវទាំងនេះ Ka Ka KH បានបង្ហោះសារបន់ស្រន់ទៅបារមីស័ក្តិសិទ្ធថា «សូមបារមីសាកសិទ្ធទាំង ឡាយមិនបាចនិយាយច្រើន យកឱ្យអស់ទៅមិនថាមានក្រប៉ុណ្ណាឲ្យតែបំពុលបែបទីផ្សារកាច់យកទៅឱ្យផុតពូជ!សាធុ!»។

ដ្បិតជាពាក្យពេចន៍បែបលេងសើចតែគេសង្កេតឃើញថាការបង្ហោះរបស់ Ka Ka KH ក៏ទទួលបានការចាប់អារម្មណ៍និងខមិនគាំទ្រគ្រប់គ្នា។ឆ្លើយឆ្លងនៅក្នុងខមិនជាមួយអ្នកលេងបណ្តាញសង្គម Ka Ka KH បាននិយាយថា«មិនបាច់ផុសវីដេអូរញ៉េរញ៉ៃអីនាំតែគេប្ដឹងទេផុសតែប៉ុណ្ណឹ ងនាំគ្នាស៊ែរសាធុម្នាក់មួយទៅ មិនទាន់ហន់ឥឡូវ .. បើមិនជឿកុំប្រមាថ»។ អ្នកខ្លះទៀតបានបន្ថែមថាប្រសិនជាការពិតមែនមិនដឹងជាល្អបែបណាទេបើកមកឃើញតែបំពុលដើម្បីប្រយោ ជន៍ផ្ទាល់ខ្លួន ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post