header ads

Sponsor

មានការបង្ហាញក្តីអាណិតអាសូរដល់តារាកំប្លែង ខ្ញុង ដែលសុខៗបានវិលមុខដួលសន្លប់ពេលកំពុងឡាយលក់ផលិតផលឱ្យLove Riya កាលពីថ្ងៃទី ២៣យប់មិញនេះ។ រហូតមកដល់ព្រឹកថ្ងៃទី ២៤ នេះគេមិនទាន់ដឹងស្ថានភាពរបស់តារាកំប្លែងរូបនេះនៅឡើយទេ។បើតាមការលើកឡើងរបស់អ្នកនាង Love Riya បានឱ្យដឹងថា តារាកំប្លែង ខ្ញុង មានរឿងបែបនេះដោយសារខំប្រឹងធ្វើការខ្លាំងមិនសូវមានពេលសម្រាក ។

ក្រោយពីស្ងប់ស្ងាត់មួយរយៈថ្មីៗនេះរឿងបំណុលរបស់តារាកំប្លែង ខ្ញុង បានផ្ទុះជាថ្មីដោយតារាភេទទីបី ម៉ាដូណា បានបង្ហោះនៅតាមហ្វេសប៊ុកជាថ្មីម្តងទៀតដោយអះអាងថានឹងប្តឹងឱ្យ ខ្ញុង ជាប់គុក ហើយជាប់ទៀតរហូតទ័លច្រកដល់បញ្ចប់ជីវិត ។ ក្នុងនោះ ម៉ាដូណា បានបញ្ជាក់ថាមុនឈានដល់ដំណាក់កាលបែបនេះគឺខ្លួនបានសម្រុះសម្រួលច្រើនដងហើយ ។

អ្វីដែលកត់សម្គាល់ស្របពេលកំពុងមានបញ្ហារឿងបំណុលស្រាប់តែកាលពីថ្ងៃទី ២៣ យប់មិញនេះគេបានឃើញតារាកំប្លែង ខ្ញុង បានឡាយវីដេអូលក់ផលិតផលជាមួយក្រុមការងារអ្នកនាង Love Riya សុខ”តែក្រោយមកក៏មានការភ័យឆោឡោថាបានវិលមុខដួលសន្លប់ទៀតផង ។ក្នុងនោះគេបានឃើញនាយ កៃដ ជាស្វាមីបានបី ខ្ញុង ដែលបាត់មាត់បាត់កទៅសម្រាកក្រោយពីមានការជួយសង្រ្គោះបឋមពីសំណាក់ក្រុមការងារឱ្យបានដឹងខ្លួនវិញ ។

បើតាមសម្តីរបស់អ្នកនាង Love Riya ក៏បានឱ្យដឹងថាតារាកំប្លែងសម្តីបានរូបនេះវិលមុខរហូតដួលសន្លប់បាត់មាត់កដោយសារមិនសូវមានពេលសម្រាកគ្រប់គ្រាន់ពោលខិតខំរកប្រាក់ដើម្បីសងបំណុលគេ ។ រហូតមកដល់ព្រឹកថ្ងៃទី ២៤ នេះគេមិនទាន់ដឹងថាតើ តារាកំប្លែង ខ្ញុង មានស្ថានភាពធូរស្រាលឬបែបណានោះទេ ។ ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើនជូនពរឱ្យ ខ្ញុង រឹងមាំនិងឆាប់បានជាសះស្បើយឡើងវិញហើយសង្ឈឹមថាអ្វីៗនឹងប្រសើរឡើងនៅក្នុងពេលឆាប់ៗនេះ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post