header ads

Sponsor

ថ្មីៗនេះមានការភ្ញាក់ផ្អើលនិងសម្តែងការព្រួយបារម្ភក្រោយពីបានដឹងថាតារាកំប្លែង នាយស្វិត កំពុងមានជំងឺធ្ងន់ធ្ងរច្រើននឹងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមួយក្នុងទីក្រុងភ្នំពេញដោយនាយ ខូចក្រលៀនត្រូវការលាងឈាមជាប្រចាំទៀតផង ។

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាបានស្គាល់នូវសមត្ថភាពកំប្លែងរបស់ នាយស្វិត ដែលកន្លងមកនាយក៏ជាអ្នកកំប្លែងដែលមានប្រជាប្រិយភាពនិងមានឈ្មោះល្បីល្បាញម្នាក់ដែរ ។ ប៉ុន្តែចុងក្រោយនេះគេមិនសូវឃើញសកម្មភាពតារាកំប្លែងរូបនេះបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍នោះឡើយ ។

ថ្មីៗនេះតារាកំប្លែងជើងចាស់ នាយក្រឹម ក៏បានរៀបរាប់ថាសព្វថ្ងៃ នាយស្វិត កំពុងមានជំងឺសម្រាកនៅមន្ទីរពេទ្យព្រះសង្ឈ តែពេលនេះស្ថានភាពរាងធូរស្រាលបន្តិច ។ នាយស្វិត មានជំងឺច្រើនមុខដូចជា ទឹកនោមផ្អែម ខូចក្រលៀន ត្រូវការលាងឈាមជាប្រចាំ នេះជាការលើកឡើងរបស់ នាយក្រឹម ជាប្រធានក្រុមកំប្លែងប្រចាំក្រុមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ។

សម្រាប់ការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ នាយស្វិត ទទួលបានការសម្រាកព្យាបាលដោយមិនគិតប្រាក់នឹងទទួលបានការឧបត្ថម្ភចំណាយផ្សេងៗដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមន្នី ព្រមទាំងក្រុមគ្រូពេទ្យTYDA។ជាមួយនឹងស្ថានភាពជំងឺរបស់ នាយស្វិត ក៏បានធ្វើឱ្យមិត្តភក្តិក្នុងនិងក្រៅសិល្បៈក៏ដូចជាមហាជនដែលពេញចិត្តសមត្ថភាពនាយបង្ហាញក្តីព្រួយបារម្ភនិងបានជូនពរឱ្យតារាកំប្លែងរូបនេះឆាប់បានជាសះស្បើយនឹងបានវិលមកប្រឡូកនៅក្នុងអាជីពកំប្លែងឡើងវិញនៅក្នុងពេលឆាប់ៗនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post