header ads

Sponsor

ដើម្បីស្វែងរកយុត្តិធម៌ជូនអ្នករងគ្រោះដែលជួបឧបទ្វវហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ដែលបង្កដោយរថយន្តFord Ranger បុករះនៅក្រោមស្ពានអាកាសឬស្សីកែវព្រលប់ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៤កន្លងទៅនោះ ។ក្រុមមេធាវីយុត្តិធម៌កម្ពុជាក៏បានប្រកាសផ្តល់សេវាការពារជនរងគ្រោះដែលបាត់បង់ជីវិតដោយមិនគិតប្រាក់ ។ 

បើតាមគណនីយមួយដែលមានឈ្មោះថាមេធាវី សៅ នឿន បានបង្ហោះសំណេររៀបរាប់នៅមុននេះបន្តិចថា    «ប្រសិនបើឪពុកម្តាយឬអាណាព្យាបាលរបស់ជនរងគ្រោះទាំង៤នាក់ ដែលត្រូវបានទទួលមរ ណភាពនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ក្រោមស្ពានអាកាសឬស្សីកែវមិនទាន់មានមេធាវីការពារក្តីទេ នោះក្រុមមេធាវីយុត្តិធម៌កម្ពុជានឹងផ្តល់សេវាការពារក្តីជូនជនរងគ្រោះដោយមិនយកកម្រៃឡើយ។

ឪពុកម្តាយ ឬអាណាព្យាបាលជនរងគ្រោះ អាចទាក់ទងមកក្រុមមេធាវីយុត្តិធម៌កម្ពុជា នៅរៀងរាល់ម៉ោងធ្វើការ :អាសយដ្ឋាន : ផ្ទះលេខ ៣១បេ ផ្លូវលេខ ៥៧៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ទូរសព្ទទំនាក់ទំនងលេខ : ០១២ ៥៧ ៦៧ ៣៦ / ០១៦ ៥៧ ៦៧ ៣៦»។

គួរបញ្ជាក់ផងដែរមនុស្សប្រុសស្រីបួននាក់បានបាត់បង់អាយុជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុនិងបួននាក់ទៀតរងរបួសធ្ងន់និងស្រាលត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍គ្រោះថ្នាក់ដ៏គួរឱ្យរន្ធត់នេះបង្កឡើងដោយបុរសម្នាក់ដែលមានឈ្មោះថា នាង សំអូន ដែលមានតួនាទីជាអនុប្រធានគយតំបន់ ៣  បានបើករថយន្តម៉ាកFord Ranger បុករះនៅក្រោមស្ពានអាកាសឬស្សីកែវ។ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបររថយន្ត  ដើម្បីចាត់ការតាមនិតិវិធីច្បាប់។អ្វីដែលកត់សម្គាល់ក្នុងចំណោមជនរងគ្រោះទាំងបួននាក់ដែលបានស្លាប់មានអ្នកខ្លះជានិស្សិតដែលកំពុងបន្តការសិក្សានៅភ្នំពេញ។ក្នុងនោះក៏មាននិ ស្សិតស្រីម្នាក់ដែលមានឈ្មោះថា ង៉ែត ស្រីម៉ៅ ជានិស្សិតឆ្នាំទីបីផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈដែលគ្រួសារមានជីវភាពខ្វះខាត ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post