header ads

Sponsor

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣០នាទី ឈ្មោះ ម៉ុម រឿន (យាយ) បានប្តឹងសមត្ថកិច្ចពីករណី បាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី មានពលរដ្ឋប្រទះឃើញក្មេងប្រុសឈ្មោះ វីរៈដេកស្លាប់ដោយមានថ្មសង្កត់ពីលើ ស្ថិតនៅ ជើងភ្នំញញ្ញាខាងជើង ភូមិអូរនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យ ឈ្មោះ ម៉ុម រឿន  អាយុ៦៤ ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាជីដូនបង្កើត)។

ក្រោយពីធ្វើការសាកសួរ ម៉ុម រឿន បានសារភាពថាខ្លួនពិតជាបានសម្លាប់ចៅប្រុសពិតប្រាកដមែន ព្រោះតែកូនរបស់គាត់ជាកម្មករធ្វើការរោងចក្រ បានយកចៅមកផ្ញើរគាត់អោយមើលថែ ដោយប្រគល់លុយជូនជារៀងរាល់ខែ ហើយរូបគាត់ ស្រលាញ់ចៅណាស់ មិនដែលមានគំនិតស្អប់ចៅម្តងណាទេ។ 

ក៏ប៉ុន្តែ កូនរបស់គាត់បានផ្អាកការផ្តល់លុយជូន អង្ករក្នុងឆ្នាំងក៏អស់ គាត់ចាប់ផ្តើមផឹកស្រា មានសម្ពាធជីវភាព បញ្ហាសតិអារម្មណ៍ចាប់ផ្តើមកើតមាន ខណៈចៅសុំលុយចាយមិនឈប់ ធ្វើអោយគាត់បែកគំនិត ពីចៅសំណព្វទៅជាស្អប់ រហូតបបួលចៅឡើងលើខ្នងភ្នំ រួចធ្វើសកម្មភាពរើសដុំថ្ម វាយក្បាលចៅរបស់គាត់ពីខាងក្រោយរហូតដល់ស្លាប់ រួចរើសដុំថ្មដែលនៅក្បែរនោះយកមកសង្កត់លើសពចៅរបស់គាត់។

បច្ចុប្បន្ននាយកដ្ឋាននគរនបាលព្រហ្មទណ្ឌ បានប្រគល់ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post