header ads

Sponsor

មានការចាប់អារម្មណ៍និងគាំទ្រពីសំណាក់ហ្វេន ហ្វេនក្រោយបានដឹងថាយុវជន ធុច សាលី សម្រេចចិត្តចេញទៅបន្តការសិក្សានៅប្រទេសចិនវិញបន្ទាប់ពីបានត្រឡប់មកស្រុកខ្មែរនិងបានចូលប្រឡូកក្នុងការងារសម្តែងមួយរយៈពេល ។ងាកមក អាមួយ ដែលជាគូស្នេហ៍របស់   ធុច សាលិ ក៏មិនបានរារាំងឬហាមឃាត់ចំពោះការចេញទៅបន្តការសិក្សារបស់គូដណ្តឹងខ្លួនដែរ ។ 


គេចាំបានថាយុជន ធុច សាលិ អតីតក្មេងប្រុសដែលលក់វត្ថុអនុស្សាវរិយ៍នៅខេត្តសៀមរាប ដោយសារជាក្មេងដែលមានសមត្ថភាពចេះនិយាយច្រើនភាសា ជាពិសេសភាសាចិននោះក៏ត្រូវបានប្រទេសចិនផ្តល់អាហាររូបករណ៍ឱ្យ ធុច សាលិ ទៅបន្តការសិក្សានៅទីនោះ ។ ប៉ុន្តែក្រោយពីមានជំងឺកូវីដរាលដាលខ្លាំង ធុច សាលី ក៏បានត្រឡប់មកស្រុកកំណើតរហូតដល់បច្ចុប្បន្ននេះ ។

ក្រៅពីបន្តការសិក្សានៅក្នុងស្រុកយុវជនវ័យ ២០ឆ្នាំរូបនេះបានងាកមកចាប់អាជីពសិល្បៈនិងបានភ្ជាប់ពាក្យជាមួយ អាមួយ ក្រោយពីបានស្វែងយល់ចិត្តថ្លើមគ្នានិងបានរួមការងារជាមួយគ្នាមក។កន្លងមកគូស្នេហ៍វ័យក្មេងមួយគូនេះបានរកប្រាក់រួមគ្នាទិញរថយន្តទំនើបលំដាប់អភិជនដែលមានតម្លៃដល់ទៅ៤០ម៉ឺនដុល្លារទៀតផង។


អ្វីដែលកត់សម្គាល់ការមិនត្រលប់ទៅបន្តការសិក្សានៅប្រទេសចិនវិញរួមនឹងការភ្ជាប់ពាក្យទាំងវ័យក្មេងរបស់ ធុច សាលិ បានធ្វើឱ្យអ្នកគាំទ្ររបស់យុវជនរូបនេះមានការមិនពេញចិត្តនិងបានធ្វើការរិះគន់ដល់ ធុច សាលិ ផងដែរ ។ ប៉ុន្តែយ៉ាងណាថ្មីៗនេ ធុច សាលិ បានប្រាប់ថាខ្លួនបានសម្រេចចិត្តទៅបន្តការសិក្សានៅប្រទេសចិនវិញ។ទោះមិនបានប្រាប់ថានឹងចាកចេញទៅពេលណាក្តី តែយុវជនរូបនេះបន្តថាប្រហែលទៅមិនយូរទេ ៤ ទៅ ៥ខែនឹងមកលេងស្រុកកំណើតម្តង។

ងាកមក អាមួយ ជាគូដណ្តឹងបានប្រាប់ថានាងមិនហាមឃាត់ទេព្រោះជាបំណងរបស់ សាលិ ហើយទាន់មានឱកាសគួរតែបន្តការសិក្សាដើម្បីអនាគត ។សម្រាប់ថ្ងៃក្រោយមានការប្រែប្រួលបែបណាចំពោះការឃ្លាតឆ្ងាយនេះតាមជាក់ស្តែងមានន័យថានិស្ស័យយើងមិនអាចដើររួមគ្នាបានទៀត៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post