header ads

Sponsor

បើទោះបីតារាកំប្លែង ខ្ញុង បានបញ្ជាក់ថាខ្លួនដួលសន្លប់កាលពីយប់មិញដោយសារតែមិនសូវមានពេលសម្រាកគ្រប់គ្រាន់តែ ម៉ាដូណា ជាម្ចាស់បំណុលរួមនឹងអ្នកតាមដានរឿងនេះភាគច្រើនគិតថា ខ្ញុង សម្តែងច្រើនជាងការពិត ។ បន្ថែមពីនេះ ម៉ាដូណា ថែមទាំងដាស់តឿនដល់អ្នកលក់ឡេ Love Riya ឱ្យមានការប្រុងប្រយ័ត្នចំពោះតារាកំប្លែង ខ្ញុង និងស្វាមី នាយកៃដ ផងដែរ ។ 

លោក ម៉ាដូណា បានរៀបរាប់សំណេរទៅកាន់អ្នកនាង Love Riya ថាសួស្តីទៅកាន់ប្អូនស្រី Love Riya បងបានជួបប្អូនម្តងៗប្អូននឹងប្តីប្អូនតែងលើកដៃជំរាបសួរមិនថាបងនឹងសិល្បៈផ្សេងៗដោយស្នាមញញឹមនឹងការគោរពបងសុំសរសើរក៏ប៉ុន្តែបន្ទាប់ពីបងបានឃើញវិឌីអូផស់ប្អូននេះហើយ បងក៏មានសារផ្តាំផ្ញើប្អូនប្រយ័ត្នប្រយែងប្តីប្រពន្ធតារាកំប្លែង២អ្នកនឹង ព្រោះគាត់ពិនសំដែងណាស់ប្រសិនប្អូនស្គាល់ក្នុងក្រុមកំប្លែងណាម្នាក់ប្អូនចង់ដឹងថាបងនិយាយពិតឫមិនពិតប្អូនអាចលួចសួរបានប្អូនអាចមើលmessagedបងទាំងប្តីនឹងប្រពន្ធរឿងកុហកខ្ញុំអោយអ៊ួយ ឈឺនេះឈឺនោះរវល់នេះរវល់នោះតែលុយអត់សងពេលខ្លះបងឆាតទៅច្រើនដងពេកគេអត់ខ្វល់បន់ស្រន់អោយបារមីជួយដាក់ទណ្ឌកម្ម២អ្នកវាព្រោះយើងជាម្ចាស់លុយគឺឆ្អែតនឹងឆាតទៅច្រើនដងពេកហើយ។

សំរាប់លុយបង5ម៉ឺនដុល្លាជាង២ឆ្នាំហើយដែលប្តីប្រពន្ធមិនបានបំពេញតាមកិច្ចសន្យា ថាសុំសម្រួលថាសង១ខែ500$បងព្រមតែបានតែ២ខែដំបូង បន្ទាប់មកឆាតគឺលែងខ្វល់ថោកទាបណាស់ នេះបងថតអោយមើលខ្លះៗ បងមិនទាន់អោយអូនស្តាប់ voice ផងកុហក់9សូមផ្តាំប្អូនកុំជឿទៅលើរូបភាពប្តីប្រពន្ធពីអ្នកនឹងពេកជាពិសេសរឿងខ្ចីលុយមានគេច្រើនអ្នកណាស់ដែលចាញ់បោកវាសូម្បីក្នុងក្រុមកំប្លែងក៏វាបោកដែល!មិនសងគេផងសង្ឃឹមថាប្អូនយល់ពីបងនិយា យប្អូនការងារជាមួយវាគឺការងារទៅតែកុំចាញ់ជាមួយរូបភាពនឹងការនិយាយផស់វាដោយក្តីគោរពស្រលាញ់ពីបងម៉ាដូណា»។

ជាចុងក្រោយតារាភេទទីបី ម៉ាដូណា ត្អូញថាទីបំផុងម្ចាស់លុយក្លាយជាតួអាក្រក់ព្រោះមានគេថាមិនទុកពេលអោយគ្នាទាំងមិនដឹងរឿងពិតចំណែកអ្នកសម្តែងឡាយធ្វើយំ ធ្វើឈឺដួលសន្លប់ក្លាយជាតួកំសត់ ត្រូវfanគេ ជេយើងថាមិនផ្តល់ឪកាស🥺។

តបជាមួយសម្តី លោក ម៉ាដូណា ជាដើមបំណុលតារាកំប្លែង ខ្ញុង បានប្រាប់ថាពេលនេះនាងមានស្ថានភាពប្រសើរវិញហើយអ្នកដែលគិតថានាងសម្តែងធ្វើសន្លប់នោះទូលរែកយកចុះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post