header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះ អាចារ្យធំ នគររាជ បានប្រកាសក្តែងនៅក្នុងការឡាយវីដេអូថាលោកមិនរាប់អានឬស្វាគមន៍អ្នកសិល្បៈណាដែលផ្សព្វផ្សាយគ្រឿងស្រវឹងឡើយ ពោលលោកសុខចិត្តរស់នៅអត់ញាតិតែមានគុណធម៌ ។ 


អាចារ្យធំ នគររាជ ដែលត្រូវគេស្គាល់ថាជាអ្នកសិល្បៈនិងជាបុគ្គលល្បីនៅក្នុងសង្គមម្នាក់ដែរ ដែលសព្វថ្ងៃលោករស់នៅក្នុងខេត្តសៀមរាបដោយមានហាងកាហ្វេ និងលក់អង្កាំជាមុខរបរផ្ទាល់ខ្លួន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្រោយពីបានឃើញការរីកសាយភាយនូវការផ្សព្វផ្សាយគ្រឿងស្រវឹងនៅតាមទីសាធារណៈក៏ដូចជាសិល្បករការិនីល្បីៗមួយចំនួននោះ ។

អាចារ្យធំ នគររាជ រូបនេះ បាននិយាយថាអ្នកសិល្បៈមួយចំនួនតូចឱ្យតែល្បីផ្សាយស្រា ផ្សាយល្បែងហើយពីពេលនេះទៅអ្នកណាផ្សាយគ្រឿងស្រវឹងមិនបាច់រាប់អានមិនបាច់ស្វាគមន៍លោកទេលោកសុខចិត្តអត់មានញាតិនៅក្បាលមួយម្នាក់ឯងតែមានគុណធម៌ហើយខ្លួនលោកផ្ទាល់ក៏មិនត្រូវការលុយដែលបានមកពីការផ្សព្វផ្សាយស្រាដែរ ។ 


ទោះបីជាអះអាងថាមិនស្វាគមន៍អ្នកសិល្បៈដែលផ្សព្វផ្សាយគ្រឿងស្រវឹងក្តី តែ អាចារ្យធំ នគររាជ បានទទួលស្គាល់ថាលោកក៏ចេះផឹកស្រាដែរ តែផឹកនៅផ្ទះឬតាមពិធីការធំតួចនិងមានចំនួនកំណត់ ។ ដោយសារតែឥទ្ធិពលនៃការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់ម៉ាកតាមដងវិថី បានធ្វើឱ្យខួរក្បាលក្មេងៗស្ពឹកលែងកាន់សៀវភាពបែរជាកាន់ទូរស័ព្ទថតបង្ហោះលេចនេះលេចនោះតាមបណ្តាញសង្គមយ៉ាងពាលាអាវ៉ាសែ។

នេះជាការយល់ឃើញ អាចារ្យធំ នគររាជ ។ជុំវិញទស្សនៈរបស់ អាចារ្យធំ នគររាជ ក៏មានការពេញចិត្តនិងគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនផងដែរ ។  ជាចុងក្រោយ អាចារ្យធំ នគររាជ ក៏បានលាន់មាត់សរសើរដល់អភិបាលខេត្តមួយចំនួនដែលមិនផ្សព្វផ្សាយគ្រឿងស្រវឹងនៅក្នុងខេត្តរបស់ខ្លួនដែលមានដូចជាខេត្តកំពង់ស្ពឺ ជាដើម៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post