header ads

Sponsor

ធ្មេចបើកៗថ្ងៃទី​២៥នេះគឺជាថ្ងៃចូលរោងជ័យរបស់តារាចម្រៀងប្រចាំផលិតកម្មថោន សុវត្ថិឌី ធារីកា ជាមួយអនាគតស្វាមីលោក ពូ សុផានិត ជាកូនយោធាផ្កាយបី ។ អ្វីដែលគួរឱ្យកត់សម្គាល់នៅក្នុងថ្ងៃនេះដែរតារាចម្រៀងរូបនេះក៏មិនភ្លេចនិងអុជធូបសុំពរជ័យពីឪពុកម្តាយដែលបានចែកឋានដើម្បីសុំសេចក្តីសុខនិងពរជ័យនៅក្នុងថ្ងៃមង្គលរបស់ខ្លួន ។

ដ្បិតបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរប្រមាណជាពីរឆ្នាំទៅហើយក្តី តែតារាចម្រៀង សុវត្ថិឌី ធារីកា មិនដែលទម្លាយឬបង្ហាញមុខគូដណ្តឹងរបស់ខ្លួនជាសាធារណៈដូចតារាដទៃឡើយ ។ ពោលនាងទើបបើកបង្ហាញមុខមាត់កូនកំលោះនៅមុនរៀបការតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ហើយនៅក្នុងថ្ងៃទី ២៥នេះ សុវត្ថិ ឌីធារីកា ក៏បានបង្ហាញរូបភាពភ្ជាប់ពាក្យកាលពីរឆ្នាំមុនដោយភ្ជាប់ជាមួយសំណេររៀបរាប់ថា

« ជាពេលវេលាដែលប៉ាម៉ាក់ចង់បាន និងចង់ឃើញកូនទាំងពីរមានក្ដីសុខ ហើយប៉ាម៉ាក់ចូលចិត្តសប្បាយរីការាយ រាប់ញាតិណាស់។ក្ដីស្រលាញ់របស់ប៉ាម៉ាក់គឺមិនប្រែប្រួល ថ្ងៃនេះជាថ្ងៃចូលរោងជ័យរបស់កូនៗ ហើយថ្ងៃស្អែកក៏ជាពេលវេលាល្អសំរាប់ក្រុមគ្រួសារយើងទាំងពីរ ។សូមម៉ាក់ប៉ាកុំបារម្ហ ព្រោះម៉ាក់និងប៉ា គាត់អានិតស្រលាញ់កូនៗនិងប្អូនណាស់ អញ្ចឹងសូមប៉ាម៉ាក់ងាកក្រោយអោយពរកូនៗ ជួបតែសុភមង្គល និងជួបតែមនុស្សល្អៗI miss u 25.01.2023 »។

ជាមួយនឹងការបន់ស្រន់សុំពរជ័យពីអ្នកមានគុណដែលបានឃ្លាតឆ្ងាយទៅរបស់ សុវត្ថិឌី ធារីកា ក៏បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តនឹងបានចូលរួមត្រេកអរនិងជូនពរជ័យនៅក្នុងថ្ងៃមង្គលរបស់នាងនៅក្នុងថ្ងៃនេះគ្រប់គ្នា ។ បន្ថែមពីនេះក៏មានការលាន់មាត់សរសើរពីសំណាក់អ្នកដែលជិតដិតជាមួយ សុវត្ថិឌី ធារីកា ថាពិតជាមានសំណាងណាស់ព្រោះក្រុមគ្រួសារខាងស្វាមីមិនត្រឹមជាអ្នកមានឋានៈនៅក្នុងសង្គមប៉ុណ្ណោះទេថែមទាំងស្រឡាញ់និងអាណិតនាងដូចកូនបង្កើត ។ មិនតែប៉ុណ្ណោះអនាគតស្វាមីក៏ទើបនឹងសាងសង់ផ្ទះថ្មីសម្រាប់ទ្រនំស្នេហ៍ថ្មីថ្មោងរបស់ពួកគេទៀតផង ។ ក្នុងនោះក៏មានការទម្លាយថាពិធីមង្គលរបស់តារាចម្រៀងរូបនេះនៅថ្ងៃស្អែកនឹងមានភាពអធិកអធមខ្លាំងព្រោះមានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គមច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post