header ads

Sponsor

បើទោះជាមានការរិះគន់មួយចំនួនពីសំណាក់អ្នកលេងបណ្តាញសង្គមដែលសូម្បីតែតារារ៉េប ខ្មែរមួយជីវិត ក៏ចេញមុខនិយាយថាជាការឈ្នានីសទីផ្សារក្រោយឃើញលោក ជី ដេវីត ទម្លាក់បទថ្មីត្រូវគ្នានិង វណ្ណដា ។ ប៉ុន្តែយ៉ាងណាលោក ជី ដេវីត មិនបានបកស្រាយអ្វីឡើយផ្ទុយទៅវិញលោកបានបណ្តើរដៃគូ ទេព បូព្រឹក្ស ទៅសហរដ្ឋអាមេរិកធ្វើព្រងើយ ។

គេចាំបានថាកាលពីថ្ងៃទី ២២កន្លងទៅលោក ជី ដេវីត បានទម្លាក់បទថ្មី«គាំងចិត្ត»ដែលជាបទបែបមនោសញ្ចេតនាដែលគិតមកដល់ថ្ងៃទី ២៥នេះក៏មានការចុចចូលទស្សនាជាងមួយលានដងទៅហើយ ។អ្វីដែលគួរឱ្យកត់សម្គាល់បើទោះមានការលើកឡើងជាច្រើនពីការទម្លាក់បទថ្មីត្រូវគ្នាទៅនឹងបទរបស់ វណ្ណដា ក្តី តែ ជី ដេវីត មិនបានឈឺចិត្តស្អិតទ្រូងអ្វីឡើយ ពោលលោកនិង ទេព បូព្រឹក្ស បានបណ្តើរគ្នាទៅសហរដ្ឋអាមេរិកធ្វើព្រងើយ ។

បើតាមការលើកឡើងពីសំណាក់ហ្វេន ហ្វេនរបស់ប្តីប្រពន្ធតារាមួយគូនេះបានឱ្យដឹងថាមិនមានជាការដើរកម្សាន្តទេ ការពិតអ្នកទាំងពីរទៅចូលរួមនៅក្នុងកម្មវិធីហ្វេសសិនមួយដែលនឹងធ្វើឡើងនៅក្នុងដើមខែខាងមុខនេះ តែប្រភពនោះមិនបានទម្លាយថាជាកម្មវិធីអ្វីប្រាកដឡើយ។ ងាកមកលោក ជី ដេវីត និង ទេព បូព្រឹក្ស ហាក់មិនទាន់បង្ហាញពីសកម្មភាពរបស់ខ្លួននៅលើទឹកដីនៃប្រទេសអាមេរិកជាសាធារណៈនៅឡើយទេ ។

ក្នុងនាមជាតារាដែលមានប្រជាប្រិយភាពនៅក្នុងប្រទេស ជី ដេវីត ត្រូវបានអ្នកគាំទ្ររបស់លោកសរសើរពីភាពទទួលខុសត្រូវរបស់លោកដែលហ៊ានសុំទោសជាសាធារណៈចំពោះអ្នកគាំទ្ររបស់ខ្លួននិងហ្វេន K-pop ក្រោយពីលោកបានបង្ហោះសារក៏ដូចជាបង្ហាញភាពស្និទ្ធស្នាលជាមួយអតីតតារាចម្រៀងកូរ៉េ ស៊ឹងរី ដែលមានរឿងអាស្រូវជាច្រើនករណីក្នុងពេលដែលលោកបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាកាលពីពេលថ្មីៗនេះនៅក្នុងពិធីខួបកំណើតកម្រប់អាយុ៣៣ឆ្នាំ។ ជាមួយនឹងការមានវត្តមានរបស់ ស៊ឹងរី នៅប្រទេសកម្ពុជានិងទទួលការស្វាគ មន៍ពីលោក ជី ដេវីត ក៏មានការចុះផ្សាយព័ត៌មាននៅប្រទេសកូរ៉េហើយប្រជាជនកូរ៉េក៏បានសម្តែងការមិនពេញចិត្តចំពោះរឿងនេះផងដែរ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post