header ads

Sponsor

មានការត្រេកអរពីសំណាក់មហាជនក៏ដូចជាអ្នកគាំទ្រទាំងអស់ក្រោយពីមុននេះបន្តិច ស្រីអូនបានបង្ហាញពីភាពល្អប្រសើរនៅក្នុងរឿងជម្លោះគ្រួសារជាមួយសាច់ថ្លៃនាពេលកន្លងមក។អ្វីដែលគួរឱ្យសរសើរ ស្រីអូន ក៏បានប្រគល់នូវរថយន្ត៥៧០ ដី និងផ្ទះលំហែរួមទាំងទឹកប្រាក់មួយចំនួនឱ្យអ្នកម្តាយក្មេកដើម្បីធ្វើចេតិយឱ្យស្វាមី ឈាង រ័ត្ន ។ 

គេចាំបានថាកាលពីប៉ុន្មានថ្ងៃមុន ស្រីអូន បុស្បា បានបង្ហាញជំហរនឹងយកមកវិញនូវទ្រព្យដែលនូវជាប់ស្វាមីកាលនៅមានជីវិតដែលមានទាំងរថយន្ត ៥៧០ ដី និងផ្ទះលំហែនៅខេត្តព្រៃវែង ។ ក្នុងនោះអ្នកនាងថែមទាំងដាក់កំហិតថានឹងយករថយន្តមកឱ្យបាននៅថ្ងៃទី ២៥ ​ម្សិលមិញនេះ តែអ្វីៗហាក់ល្អប្រសើរដោយមុននេះបន្តិច ស្រីអូន តំណាងឱ្យគ្រួសារទាំងសងខាងបានចេញមុខសុំទោសចំពោះការធ្វើរឿងបំពុលសង្គមនាពេលកន្លងមករបស់គ្រួសារទាំងពីរ ។

ស្រីអូន បានរៀបរាប់ថា «ម៉ែប្រដៅកូនៗថា ការជួបជុំដោយក្ដីស្រលាញ់ ស្នាមញញឹម ទើបជាក្ដីសុខពិតប្រាកដកូនថ្វាយបង្គំសូមអភ័យទោសម្ដាយក្មេកនិងម្ដាយមីងសូមទោសដែលធ្វើអោយចាស់ទុំពិបាកចិត្តគ្រួសារទាំង2បានជួបគ្នាដោះស្រាយបញ្ហាលែងមានការផុសប៉ះពាល់គ្នាលែ ងមានជម្លោះរក្សាភាពថ្លៃថ្នូររៀងៗខ្លួននៅក្នុងសង្គមទុកមុខមាត់អោយគ្នា និង កិត្តិយសគ្រួសារទាំងសងខាងមកជាការស្រុះស្រួលធ្វើការងារជុំគ្នា។

រាប់អានគ្នាដើម្បីស្នាមញញឹមរបស់ចាស់ទុំ និង ស្រីតូចនាងខ្ញុំស្រីអូន នឹងអោយមេធាវីរៀបចំធ្វើលិខិតផ្ទេរសិទ្ធ ប្រគល់ឡាន 570 និង ដីលំហែរ ផ្ទះលំហែរ នៅខេត្តព្រៃវែង ជូនម្ដាយក្មេក លី ហ្គេច ព្រមទាំងចូលរួមថវិការ 25000$ ដើម្បីធ្វើចេតិយជូនស្វាមីជាមួយគ្នានោះនាងខ្ញុំស្រីអូន នឹងទទួលភារកិច្ចបន្ដពីស្វាមី ឈាង រ័ត្ន ដែលគាត់ចង់ធ្វើខ្លាំងបំផុតសម្រាប់អ្នកមានគុណរបស់គាត់ គឺការទិញធានារ៉ាប់រ៉ងសុខភាពមួយជីវិតជូនម្ដាយ និង ម្ដាយមីង និងឪពុកមា។

នាងខ្ញុំស្រីអូនបុស្បា តំណាងអោយគ្រួសារទាំងសងខាងសូមធ្វើការសូមអភ័យទោសទៅកាន់មហាជន ដែលកន្លងមកគ្រួសារខ្ញុំពិតជាបានបង្ករជារឿងបំពុលសង្គម គម្រូមិនល្អពិតមែន នាងខ្ញុំស្រីអូនបុស្បាពិតជាសុំទោសរាល់កំហុសខុសឆ្គងកន្លងមកសង្ឃឹមថាបងប្អូនមហាជនលើកលែងទោសអោយគ្រួសារខ្ញុំទាំងសងខាងផងដោយក្ដីគោរពពីម្ដាយកូននាងខ្ញុំ»។

ជុំវិញការដោះស្រាយដោយសន្តិវិធីរបស់គ្រួសារ ស្រីអូន និងក្រុមគ្រួសារស្វាមីបានធ្វើឱ្យមហាជននិងអ្នកគាំទ្រជាច្រើនពេញចិត្តនិងសាទរគ្រប់គ្នាហើយវិញ្ញាណក្ខន្ធរបស់លោក ឈាង រ័ត្ន ក៏បានស្ងប់សុខផងដែរ៕  
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post