header ads

Sponsor

មានការចាប់អារម្មណ៍ក្រោយពីឃើញតារាកំប្លែង ពូណុយ បានចែករំលែកពីប្រវត្តិអតីតកាលដែលធ្លាប់ជំពាក់បំណុលគេរាប់ម៉ឺនដុល្លារត្រូវរត់គេចខ្លួនរហូតមានបំណងចង់គិតខ្លីជាច្រើនដង ។ មូលហេតុដែល ពូណុយ ធ្លាក់ខ្លួនជំពាក់ប្រាក់ដោយសារលង់ខ្លួននឹងល្បែង។ប៉ុន្តែយ៉ាងណាការលើកឡើងរបស់តារាកំប្លែងរូបនេះត្រូវអ្នកលេងបណ្តាញសង្គមរិះគន់ថាធ្លាប់ជំពាក់ប្រាក់ដោយសារល្បែង តែពេលល្បីឈ្មោះបែរមកផ្សព្វផ្សាយល្បែងទៅវិញ។  


កាលពីប៉ុន្មានថ្ងៃមុននេះ ពូណុយ បានបង្ហាញមុខនៅក្នុងកម្មវិធីV Talk Confession ដោយក្នុងនោះតារាកំប្លែងរូបនេះបានរំឮកពីប្រវត្តិរបស់ខ្លួនមុននឹងមានឈ្មោះដល់សព្វថ្ងៃនោះ ។ មិនមានការលាក់លៀមអ្វីឡើយ ពូណុយ បានសារភាពថាកាលពីប៉ុន្មានឆ្នាំមុនជីវិតរបស់លោកស្ថិតនៅក្រោមសូន្យដោយជំពាក់ប្រាក់គេដល់ទៅ៣ម៉ឺនដុល្លារហើយបានរត់គេចខ្លួនទៅរស់នៅខេត្តព្រះសីហនុហើយថែមមានបំណងចង់គិតខ្លីជាច្រើនលើកច្រើនសារទៀតផង ។ 


អ្វីដែលកត់សម្គាល់ ពូណុយ បានប្រាប់ថាមូលហេតុដែលជំពាក់បំណុលគេដោយសារតែលោកដើរផ្លូវខុសប្រព្រឹត្តល្បែង៊ស៊ីសងរហូតធ្វើឱ្យលោកចេះភូតកុហកដើរខ្ចីលុយគេលើកពីលិចដាក់ទៅកើតសេះដាច់យកសេះតាមរហូតបំណុលកាន់តែកើនឡើង។ 

ពូណុយ បាននិយាយថាមូលហេតុដែលលាតត្រដាងរឿងផ្ទាល់ខ្លួនបែបនេះដោយសារតែចង់ឱ្យអ្នកកំពុងប្រព្រឹត្តជាមួយរឿងល្បែងដកខ្លួនចេញ។ ជុំវិញការលើកឡើងរបស់ ពូណុយ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការមិនពេញចិត្តដោយបានចូលទៅខមិន ទៅតារាកំប្លែងរូបនេះថា«ពូណុយឆ្លងកាត់លេងល្បែងចាញ់ហេតុអីពូណុយផ្សាយពាណិជ្ជកម្មល្បែង» «ការងារគាត់ច្រើនណាស់បើមិនផ្សាយល្បែងមួយក៏ខាតដែល» «ពូណុយណែនាំគេកុំអោយលេងល្បែងតែពូណុយម៉េចនៅបន្តផ្សព្វផ្សាយពីល្បែងអញ្ចឹង?»«បើដឹងថាល្បែងគឺចឹងហើយតែខ្ញុំឃើញផ្សប់ផ្សាយអោយក្រុមហ៊ុនល្បែងរហូត»ជាដើម ។ បើទោះមានការរិះគន់បែបនេះក្តីក៏មានអ្នកគាំទ្រមួយចំនួនសរសើរដល់ ពូណុយ ដែលហ៊ានទម្លាយការពិតនឹងដើរផ្លូវត្រូវវិញរហូតមានឈ្មោះដូចសព្វថ្ងៃ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post